ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​សេដ្ឋកិច្ច​ថា បើ​ចង់​រកស៊ី​ត្រូវ​ចេះ​បួន​ក្បាច់​នេះ

4 ឆ្នាំ មុន

អ្នក​ចង់​ហក់​ចូល​រកស៊ី​មែន​ទេ ? បើ​ដូច្នេះ​មែន អ្នក​ត្រូវ​ដឹង​បួន​ក្បាច់​នេះ ដែល​អ្នកជំនាញ​សេដ្ឋកិច្ច​ពន្យល់​ថា វា​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នក​ប៉ិន​រកស៊ី និង​មាន​វិជ្ជាជីវៈ ។ លោក ង៉ែត…

អ្នក​ចង់​ហក់​ចូល​រកស៊ី​មែន​ទេ ? បើ​ដូច្នេះ​មែន អ្នក​ត្រូវ​ដឹង​បួន​ក្បាច់​នេះ ដែល​អ្នកជំនាញ​សេដ្ឋកិច្ច​ពន្យល់​ថា វា​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នក​ប៉ិន​រកស៊ី និង​មាន​វិជ្ជាជីវៈ ។

លោក ង៉ែត ជូ ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​វិនិយោគិន​ផ្នែក​អចលនទ្រព្យ​មួយ​រួប បាន​លើក​ឡើង​នូវ​ដំបូន្មាន​ថា បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នកជំនួញ ឬ​អ្នក​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ ត្រូវ​មាន​បញ្ញា​គ្រប់គ្រាន់​«​ធ្វើ​កិច្ចការ​សំខាន់​ៗ៤​យ៉ាង​» គឺ ១- ការ​កសាង​កេរ្តិ៍ឈ្មោះ ។ ការ​មាន​កេ​រ្ត៍​ឈ្មោះ​នឹង​ជា​ស្ពាន​ដែល​ធ្វើ​ឲ្យ​គេ​ទុកចិត្ត​អ្នក​ក្នុង​ការ​រកស៊ី ។ ២- ការ​សាង​បណ្តាញ​ក្នុង​សង្គម ។ រកស៊ី​គ្មាន​បណ្តាញ គឺ​ស្មើនឹង​បរាជ័យ ៣- ត្រូវ​ចេះ​ប្រើ​មនុស្ស និង​ធ្វើការ​ជាមួយ​អ្នក​ដទៃ ។

ចង់រក​ស៊ីធំ អ្នក​ត្រូវ​តែ​ចេះ​ប្រើ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព ។ ៤- ត្រូវ​ចេះ​ប្រើ​បំណុល និង​កៀងគរ​ទុន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ។ បំណុល​អាច​ឲ្យ​មនុស្ស​ចង​.​កបាន ។ ប៉ុន្តែ​បំណុល​ក៏​ជួយ​មនុស្ស​អាច​រកស៊ី​កាន់តែ​មានបាន​ផង​ដែរ បើសិនជា​គេ​ចេះ​ប្រើ​វា​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ