ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ឡើង​ចុះ​យ៉ាងណា​ធៀប​នឹង​លុយ​នៃ​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន

4 ឆ្នាំ មុន

ថ្ងៃនេះ សូម​បង្ហាញ​អំពី​ឥទ្ធិពល​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ចំនួន​៦ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ​ថា តើ​មាន​អត្រា​ប្តូរ​ប្រាក់​យ៉ាងណា​ខ្លះ ។ នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ ធនាគារ អេ​ស៊ី​លី​ដា…

ថ្ងៃនេះ សូម​បង្ហាញ​អំពី​ឥទ្ធិពល​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ចំនួន​៦ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ​ថា តើ​មាន​អត្រា​ប្តូរ​ប្រាក់​យ៉ាងណា​ខ្លះ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​ឲ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៧៤,០០ រៀល អត្រា​លក់ ៤.០៧៤,០០​រៀល ។ ទន្ទឹម​នេះ ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៤,៨០​រៀល អត្រា​លក់ ១៣៥,៩០ រៀល , ១ អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤៦១,០៣ រៀល អត្រា​លក់ ៤.៥៧០,៣៨ រៀល និង​១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៧២៥,៥១ រៀល អត្រា​លក់ ២.៨២៨,៩០ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧២៦ រៀល អត្រា​លក់ ០,១៧៧០ រៀល និង​១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៨៣៥៤ រៀល អត្រា​លក់ ៣៧,៧៤៧០ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ