ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​ចងពៀរ​គ្នា

4 ឆ្នាំ មុន

កាលបើ​ក្នុង​សន្តាន​ខ្វះ​ធម៌​មេត្តា​ហើយ នឹង​ធ្វើ​ឱ្យ​ចិត្ត​ដុត​រោល​ពុះកញ្ជ្រោល​កាន់តែ​ក្តៅ​ឡើង រស់នៅ​ទាំង​អារម្មណ៍​តឹង​ណែន​ទៅ​ដោយ​អំពើអាក្រក់​ផ្សេង​ៗ​មាន ចងចិត្ត​ឈ្នានីស ក្តី​ច្រណែន ចិត្ត​ចងអាឃាត ចងគំនុំ ចងពៀរ​នឹង​គ្នា​គ្មាន​ទីបំផុត​ឡើយ ។ នៅ​ក្នុង​គម្ពីរ​ធម្មបទ​ភាគ​១…

កាលបើ​ក្នុង​សន្តាន​ខ្វះ​ធម៌​មេត្តា​ហើយ នឹង​ធ្វើ​ឱ្យ​ចិត្ត​ដុត​រោល​ពុះកញ្ជ្រោល​កាន់តែ​ក្តៅ​ឡើង រស់នៅ​ទាំង​អារម្មណ៍​តឹង​ណែន​ទៅ​ដោយ​អំពើអាក្រក់​ផ្សេង​ៗ​មាន ចងចិត្ត​ឈ្នានីស ក្តី​ច្រណែន ចិត្ត​ចងអាឃាត ចងគំនុំ ចងពៀរ​នឹង​គ្នា​គ្មាន​ទីបំផុត​ឡើយ ។

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ភាគ​១ ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ទេសនា​ប្រដៅ​ដល់​សព្វ​សត្វ​ថា តាម​ធម្មតា​ពៀរ​មិន​ដែល​រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ ។ ត្រង់​ចំណុច​នេះ​បង្ហាញ​ថា បើ​យើង​នៅ​តែ​ប្រកាន់​ថា អ្នក​នេះ​វាយ​អញ អ្នក​នោះ​ជេរ​អញ អ្នក​នេះ​តិះដៀល​អញ អ្នក​នោះ​បៀតបៀន​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ អ្នក​នោះ​ឈ្នានីស​អញ ក៏​មានចិត្ត​ចងគំនុំ​គេ​វិញ រក​វិធី​ទុច្ចរិត​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​អន្តរាយ ឱ្យ​គេ​វិនាស​ដើម្បី​បំពេញ​បំណង​អាក្រក់​របស់​ខ្លួន ។

ការ​ចងចិត្ត​អាក្រក់​បែប​នេះ​នឹង​មិន​រួច​ពៀរ​វេរា​ឡើយ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ជាប់ជំពាក់​កម្ម​នឹង​គ្នា បុគ្គល​គួរ​ធ្វើអំពើ​ល្អ​ៗ​តប​ទៅ​អ្នក​ដទៃ​វិញ ទោះបីជា​គេ​ធ្វើអំពើ​មិន​គួរ​ដាក់​យើង​ក៏​ដោយ ។

ព្រោះថា អំពើ​បាបកម្ម​ដែល​អ្នក​ណា​ធ្វើ​នឹង​វិល​ត្រឡប់​មក​រក​អ្នក​នោះ​វិញ​ជា​ប្រាកដ ប្រៀប​ដូច​បាច​អង្កាម​ច្រាសខ្យល់​ដូច្នោះ​ដែរ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ