ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​នៃ​ការ​ធ្វើ​ទាន

4 ឆ្នាំ មុន

កិច្ចការ​អ្វី​ៗ​ត្រូវការ​បច្ចេកទេស​ជា​ចម្បង​ដើម្បី​ឱ្យ​លទ្ធផល​ចេញ​មក​បាន​គាប់ប្រសើរ​យ៉ាងណា ការ​ធ្វើ​ទាន​បើ​ចង់ឱ្យ​ទាន​របស់​ខ្លួន​ប្រសើរ​ថ្លៃថ្លា ជា​ទាន​ប្រកបដោយ​ផលប្រយោជន៍ លុះណាតែ​បុគ្គល​ចាត់ចែង​ទេយ្យទាន​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស និង​ប្រកបដោយ​បញ្ញា​ផង​ទើប​ជា​ទាន​មាន​ផល​ច្រើន​ក៏​យ៉ាងនោះ​ដែរ ។ ការ​ធ្វើ​ទាន​ចាត់​ថា​ជា​បុណ្យ​ដ៏​វិសេស​មួយ​ប្រភេទ​គប្បី​មាន​បច្ចេកទេស​រួម​ផ្សំ​ផង​ដែរ អ្នក​សាង​ត្រូវ​តែ​រៀបចំ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​បច្ចេកទេស​នៃ​ទាន​ទើបបាន​ផល​ល្អ ហើយ​បាន​បុណ្យ​កុសល​ច្រើន ។…

កិច្ចការ​អ្វី​ៗ​ត្រូវការ​បច្ចេកទេស​ជា​ចម្បង​ដើម្បី​ឱ្យ​លទ្ធផល​ចេញ​មក​បាន​គាប់ប្រសើរ​យ៉ាងណា ការ​ធ្វើ​ទាន​បើ​ចង់ឱ្យ​ទាន​របស់​ខ្លួន​ប្រសើរ​ថ្លៃថ្លា ជា​ទាន​ប្រកបដោយ​ផលប្រយោជន៍ លុះណាតែ​បុគ្គល​ចាត់ចែង​ទេយ្យទាន​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស និង​ប្រកបដោយ​បញ្ញា​ផង​ទើប​ជា​ទាន​មាន​ផល​ច្រើន​ក៏​យ៉ាងនោះ​ដែរ ។

ការ​ធ្វើ​ទាន​ចាត់​ថា​ជា​បុណ្យ​ដ៏​វិសេស​មួយ​ប្រភេទ​គប្បី​មាន​បច្ចេកទេស​រួម​ផ្សំ​ផង​ដែរ អ្នក​សាង​ត្រូវ​តែ​រៀបចំ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​បច្ចេកទេស​នៃ​ទាន​ទើបបាន​ផល​ល្អ ហើយ​បាន​បុណ្យ​កុសល​ច្រើន ។

តើ​បច្ចេកទេស​នៃ​ការ​ធ្វើ​ទាន​ជា​អ្វី​ទៅ ? គឺ​របៀប​មួយ​ដែល​គេ​ធ្វើ​ត្រូវ​តាម​សម័យនិយម ដែល​អារ្យជន​ធ្លាប់​បាន​ប្រតិបត្តិ​រួច​ហើយ និង​ត្រូវធ្វើ​តា​មកា​រវិ​វ​ឌ្ឍ​ខាង​សម្ភារ​នៃ​សង្គម​ជាតិ​ផង​។

កាល​ជាន់​ពុទ្ធសម័យ​អ្នក​ធ្វើ​ទាន​ធំ​ៗ គេ​ច្រើន​អញ្ជើញ​មហា​ឧបាសក​អនាថបិណ្ឌិក​សេដ្ឋី និង​មហា​ឧបាសិកា ឈ្មោះ​នាងវិសាខា​ទៅ​ជួយ​ចាត់ចែង ព្រោះ​អ្នក​ទាំង​ពីរ​នេះ​មាន​បច្ចេកទេស​ខាង​ធ្វើ​ម្ហូបអាហារ​ផង មាន​បច្ចេក​ទស​ខាង​ការ​ប្រាស្រ័យ​ទាក់ទង​ទទួលភ្ញៀវ​ពន្លឺ​ផង អាច​ញុំ​ា​ង​អ្នកចូលរួម​ឱ្យ​ជ្រះថ្លា​បាន និង​ញុំា​ង​ពិធី​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ដ៏​ស្រស់ស្រាយ​ផង ធ្វើ​ទាន​បែប​នេះ​ឈ្មោះ​ថា​ជា​ទាន​មាន​ផល​ច្រើន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ