ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះ​ក្នុង​សិប្បកម្មកែច្នៃឈើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​បា​គូ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​គំនរ​ឈើ​ស្ងួត​ទុក​ចោល បន្ទាប់​ពី​​អ្នក​ជិតខាង​ផ្សារ​ដែក​ធ្លាក់​កំទេច​ភ្លើង​លើ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ​។ ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និ​ង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែធ្នូ នៅ​សិប្បកម្ម​កែ​ច្នៃ​ឈើ​ ស្ថិត​ក្នុងភូមិ​បា​គូ…

រាជធានីភ្នំពេញ ៖ សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​បា​គូ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​គំនរ​ឈើ​ស្ងួត​ទុក​ចោល បន្ទាប់​ពី​​អ្នក​ជិតខាង​ផ្សារ​ដែក​ធ្លាក់​កំទេច​ភ្លើង​លើ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ​។

ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និ​ង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែធ្នូ នៅ​សិប្បកម្ម​កែ​ច្នៃ​ឈើ​ ស្ថិត​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​សិប្បកម្មកែ​ច្នៃ​ឈើ​ខាងលើ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​អ្នក​ជិតខាង​បាន​ផ្សារ​ដំបូល​ដែក​ឃ្លាំង​នៅ​ជាប់​របង​គ្នា ហើយ​ក៏​​ខ្ទាត​កំទេច​ភ្លើង​ធ្លាក់​ចូល​ក្នុង​គំនរ​ឈើ​ដែល​គរ​ទុក​ចោល ដែល​ឈើ​ទាំងនោះ ​ជា​ប្រភេទ​ឈើ​ស្ងួត មាន​ដូច​ជា ដើម​ចាន់​គី​រី និង​ដើម​ប្រេងខ្យល់​ជាដើម បង្កើត​ជា​រងើកភ្លើង​ឆេះ​ហ៊ុយ​ៗ​នៅ​ក្នុង​គំនរ​ឈើ​ទុក​ចោល​នោះ រហូត​ដល់វេលា​​ម៉ោងជាង​១១យប់​ថ្ងៃ​ដដែល​ ទើប​ឆាបឆេះ​ឡើង​​ជា​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ខាង​ក្រុមហ៊ុនស្រា​បៀរ​មួយ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

ក្នុង​ប្រតិបត្តិការ​ពន្លត់​​​អគ្គិភ័យ​ខាងលើ​នេះ ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៤​គ្រឿង ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​អោយ​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ​ឬ​ក៏​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ គឺ​ឆេះ​ខូចខាត​តែ​កំណាត់ឈើ​ដែល​គរ​ទុក​ចោល​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ