ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ប៉ូ​ឡេ​អុង អធិរាជ​បារាំង​ប្រកបដោយ​មហិច្ឆតា​ខ្ពស់

4 ឆ្នាំ មុន

នៅ​ឆ្នាំ​១៧៨៤ ណា​ប៉ូ​ឡេ​អុង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រៀន​សាលា​យោធា École Militaire នៅ​ក្រុង​បារី​ស​ដែល​មានឈ្មោះ​ល្បី​ជាងគេ​នៅ​ប្រទេស​បារាំង ។ មួយ​ឆ្នាំ​ក្រោយមក​គាត់ ក៏​បាន​រៀន​ចប់​ដោយ​ទទួល​បាន​លេខ​៤២​ក្នុង​ចំណោម​សិស្ស​៨៥​នាក់ ។ នៅ​ពេល​ល​អាយុ​១៦​ឆ្នាំ…

នៅ​ឆ្នាំ​១៧៨៤ ណា​ប៉ូ​ឡេ​អុង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រៀន​សាលា​យោធា École Militaire នៅ​ក្រុង​បារី​ស​ដែល​មានឈ្មោះ​ល្បី​ជាងគេ​នៅ​ប្រទេស​បារាំង ។ មួយ​ឆ្នាំ​ក្រោយមក​គាត់
ក៏​បាន​រៀន​ចប់​ដោយ​ទទួល​បាន​លេខ​៤២​ក្នុង​ចំណោម​សិស្ស​៨៥​នាក់ ។ នៅ​ពេល​ល​អាយុ​១៦​ឆ្នាំ
គាត់​បាន​ក្លាយជា​អនុសេនីយ៍ទោ​នៅ​ក្នុង​កងកាំភ្លើងធំ​បារាំង ។

ណា​បូ​ឡេ​អុង​បញ្ចេញស្នាដៃ​ដើម្បី​ក្លាយជា​ជើង​ខ្លាំង​នៅ​ក្នុង​យោធា

ប្រាំពីរ​ឆ្នាំ​ក្រោយមក​វា​ជា​ពេលវេលា​ដ៏​យ៉ាប់យ៉ឺន​បំផុត​សម្រាប់​ណា​ប៉ូ​ឡេ​អុង ។ ឪពុក​របស់​គាត់
បានបាត់បង់ជីវិត​នៅ​ក្នុង​ឆ្នាំ​១៧៨៥ ។ ណា​ប៉ូ​ឡេ​អុង និង​បងប្រុស​របស់​គាត់ ហ្សូ​សេ​ហ្វ បាន​ទទួលខុសត្រូវម្តាយ និង​បងប្អូន​ផ្សេង​ទៀត ។ នៅ​ពេល​វិល​ត្រលប់​មក​កាន់​កោះ​ខក​ស៊ី​ខា ណា​ប៉ូ​ឡេ​អុង​បាន​ក្លាយជា​ទាហាន​ម្នាក់​នៅ​ក្នុង​កងការពារ​សុខ​សន្ត​ភាព​ជាតិ​ខក​ស៊ី​ខា ។ គោលបំណង​គាត់​នៅ​ផ្តោតអារម្មណ៍ទៅ​លើ​មធ្យោបាយ​ដើម្បី​ទទួល​បាន​សេរីភាព​ពី​ការ​គ្រប់គ្រង​របស់​បារាំង​សម្រាប់​ដែន​កោះ​គ័​រស ។ក្នុង​ឆ្នាំ​១៧៩៣ មេដឹកនាំ​បដិវត្តន៍​បារាំង​ធ្វើ​គត់​ស្តេច​ល្វី​ស​ទី​១៦ ហើយ​រឿង​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​មួយ​ដែល​អ្នក​រស់នៅ​កោះ​ខក​ស៊ី​ខា ទាំងអស់​យល់​ឃើញ​ថា​ជា​ឱកាស​មួយ​ដើម្បី​ប្រកាស​ឯករាជ្យ ហើយ​ក្រោយមក​ពួក​គេ​ក៏​បាន​អនុវត្តន៍​ភ្លាម​ៗ ។

មក​ដល់​ពេល​នោះ ណា​ប៉ូ​ឡេ​អុង បាន​ក្លាយទៅជា​អ្នកគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​បដិវត្តន៍​បាន​រាំង
ដោយ​និយាយ​រិះគន់​ប្រឆាំង​ពួក​អភិជន​បារាំង​ដ៏​មានទ្រព្យ​ស្តុកស្តម្ភ និង​មេដឹកនាំ​សាសនា​ដែល​ចាក់គ្រឹះ​យ៉ាង​មាំ ។ តែ​ជា​ទោះជា​យ៉ាងណា​ក្តី នៅ​ក្នុង​ក្រសែភ្នែក ប៉ាស​កាល់ ប៉ូវ​លី ដែល​ជា​អភិបាល​កោះខក​ស៊ី​ខា ត្រកូល​ប៉ូ​ណា​បារត៍ ណា​ប៉ូ​ឡេ​អុង ផ្ទាល់​ជា​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត​ឡើយ ។ ដោយប្រឈម​មុខ​នឹង​ការ​គំរាម​គំ​ហែង​ពី​ប៉ូវ​លី​នោះ ណា​ប៉ូ​ឡេ​អុង​បាន​ជួយ​ម្តាយ និង​ប្អូន​ៗ​របស់​គាត់​គេច ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង ។ រហូត​មក​ដល់​ដំណាក់កាល​នេះ ឆាក​នេះ​ជីវិត​របស់​ណា​ប៉ូ​ឡេ​អុង​មិន​អ្វី​គួរ​ឲ្យ​សោមនស្ស ឬ​ក៏​ទទួល​ជោគជ័យ​អ្វី​ឡើយ ។ ដោយ​ទទួល​ការ​ចំអកឡកឡឺយ​ពី​មិត្ត​រួម​ថ្នាក់ និង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ដែល​បង្ខំ​ឲ្យ​គាត់​គេច​ចេញពី​ទឹកដី​កំណើត​ជាទី​ស្រឡាញ់​របស់​គាត់​នោះ ។ អនាគត​សម្រាប់​ណា​ប៉ូ​ឡេអុង ហាក់ដូចជា​ពុំ​សូ​វា​មាន​អ្វី​គួរ​ឲ្យ​សង្ឃឹម​នោះ​ទេ ។

ដោយ​មានការ​ងារ​ត្រូវ​ជ្រើសរើស​តិចតួច​ប៉ុណ្ណោះ គាត់​ក៏​បាន​ចូល​បំរើកងទ័ព​សា​ជា​ថ្មី ហើយ
តាម​រយៈ​មិត្តភក្តិ​គាត់​ម្នាក់ ណា​ប៉ូ​ឡេ​អុង​ក៏​ត្រូវ​គេ​ដំឡើង​បុណ្យ​ស័​ក្ត​ជា​អនុសេនីយឯក ។ ក្រោយ​នោះបន្តិច​មក ណា​ប៉ូ​ឡេ​អុង​ក៏​មានឱកាស​ឈាន​ទៅ​រក​អំណាច និង​កេរ្តិ៍ឈ្មោះ ។ នៅ​ពេល​ដែល​កំពង់​ផែបារាំង ទូ​ឡុ​ង បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ បដិវត្តន៍​នៅ​ទីក្រុង​នេះ​បាន​ទទួល​ជំនួយ​ពី​កង​នាវា អង់គ្លេស ។ ណា​ប៉ូ​ឡេ​អុង​ដែល​ទទួល​បន្ទុក​ខាង​កងកាំភ្លើងធំ​បាន​បញ្ចេញស្នាដៃ​របស់​គាត់​ប្រឆាំង​នឹងអង់គ្លេស​។ ទោះបីជា​រង​របួស​ក្នុង​ការ​ដណ្តើម​កាន់កាប់​មូលដ្ឋាន​ដ៏​សំខាន់​នៅ​លើ​ភ្នំ គាត់​នៅ​តែ​ទទួលបន្ទុក​ការ​បាញ់​ផ្លោង​ដូច​រន្ទះ​ទៅ​លើ​នាវា​អង់គ្លេស ។ ទី​បញ្ចប់​អង់គ្លេស​បាន​ដកថយ ហើយ​ទីក្រុង ទូ​ឡុ​ង ក៏​ត្រូវ​បារាំង​កាន់កាប់​វិញ ។

ជា​រង្វាន់ ណា​ប៉ូ​ឡេ​អុង​នៅ​ពេល​នោះ​ទើបតែ​មាន​អាយុ​២៤​ឆ្នាំ ត្រូវ​បាន​គេ​តែងតាំង​ជា​ឧត្តម
សេនីយ៍​ត្រី និង​ក្រោយមក​ទៀត​ក៏​ក្លាយជា​ឧត្តមសេនីយ៍ទោ ។ មក​ដល់​ដំណាក់កាល​នេះ ណា​ប៉ូ​ឡេ​អុង វ័យក្មេង​បាន​ក្លាយជា​វីរបុរស​ដ៏​មាន​ប្រជាប្រិយភាព ហើយ​ត្រូវ​បាន​ពួក​មេដឹកនាំ​សាធារណ រដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ពិធីជប់លៀង​ជា​ច្រើន ដោយ​មានការ​ចូល រួម​ពី​ស្រី​ស្រស់​គួរ​ឥ្យ​ចាប់ចិត្ត ។ ក្នុង​ឆ្នាំ​១៧៩៦ ណា​ប៉ូ​ឡេ​អុង​មាន​អាយុ​២៦​ឆ្នាំ​បាន​រៀប​ការ​ជាមួយ​នាង​ហ្សូ សេ​ហ្វី​ន ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ​នៅ​ត្រកូល​អភិជន​ដ៏​ស្រស់​ស្អាត​ម្នាក់ ។

ណា​ប៉ូ​ឡេ​អុង​ប្រើ​ល្បិច​ស្នៀត​ដឹកនាំ​កងទ័ព​ដោយ​ប្រើ​រង្វាន់

ពីរ​ថ្ងៃ​បន្ទាប់​ពី​ពិធី​មង្គលការ គាត់​បាន​ចេញ​ទៅ​សមរភូមិ​ដោយ​ត្រូវ​គេ​បាន​តែងតាំង​ជា​មេ
បញ្ជាការ​កងទ័ព​នៅ​តាម​ព្រំដែន​ប្រទេស​អ៊ី​តា​លី ។ ដោយ​យល់​ឃើញ​ថា​កងទ័ព​របស់​គាត់ មាន​អាវុធមិនសូវ​ទំនើប​ហ្វឹកហាត់​មិន​បាន​ល្អ និង​មាន​ស្បៀង​មិន​គ្រប់គ្រាន់ គាត់​បាន​សន្យា​ចំពោះ​ពួក​គេ​ទាំងនោះ​ថា​នឹង​ផ្តល់​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ បើសិនជា​ពួក​គេ​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រយុទ្ធ ។ ដូចដែល​គាត់​បាន​ពោល​ថា “​ក្នុង​នាម​ជា​ទាហាន​ដែល​មាន​សម្លៀក​បំពាក់ និង​ស្បៀងអាហារ​បរិភោគ​គ្រប់គ្រាន់ ។ ខេត្ត និង​ទីក្រុង​ធំ​ៗ នឹង​ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក ហើយ​នៅ​ទីនោះ​អ្នក​នឹង​ទទួលបាន​កិត្តិយស ភាព​រុងរឿង និង​ទ្រព្យសម្បត្តិ​…​។ តើ​អ្នក​ចង់បាន​ដែរ​ឬទេ ? រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ