ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​៣​ប្រការ​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទាន់ហន់

4 ឆ្នាំ មុន

ល្បែង​៣​ប្រការ​ក្នុង​ទី​នេះ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងភ្នាល់​នានា ។ ល្បែង​បី​ប្រការ​នេះ​ឱ្យ​ផល​ផ្នែក​ខាង​វិនាស​មិន​រង់ចាំ​កាល​ឡើយ កាលបើ​បុគ្គល​ប្រព្រឹត្ត​មែន​ៗ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់​ជាក់ច្បាស់​នឹង​ភ្នែក មិនបាច់រង់ចាំជាតិក្រោយ ។ ១-​ល្បែង​ស្រី…

ល្បែង​៣​ប្រការ​ក្នុង​ទី​នេះ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងភ្នាល់​នានា ។ ល្បែង​បី​ប្រការ​នេះ​ឱ្យ​ផល​ផ្នែក​ខាង​វិនាស​មិន​រង់ចាំ​កាល​ឡើយ កាលបើ​បុគ្គល​ប្រព្រឹត្ត​មែន​ៗ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់​ជាក់ច្បាស់​នឹង​ភ្នែក មិនបាច់រង់ចាំជាតិក្រោយ ។

១-​ល្បែង​ស្រី គឺ​ការ​ត្រេកត្រអាល​នឹង​ស្រី​កំណាន់​ក្រៅ​អំពី​ប្រពន្ធ​របស់​ខ្លួន​រមែង​ជួប​នូវ​ផល​អវិជ្ជមាន​ជា​ច្រើន​ដូច​ជា ខូចខាត​ទ្រព្យ​ដែល​មាន​ស្រាប់ ខាន​បាន​រក​ទ្រព្យ​ថ្មី មាន​បញ្ហា​ទាស់ទែង​ខ្វែងគំនិត​គ្នា​ជា​រឿយ​ៗ ដើរ​លេង​ចោល​ទ្រព្យសម្បត្តិ ខាន​ថែទាំ​គ្រួសារ ខូច​កិត្តិយស និង​វង្ស​ត្រកូល មានរឿង​អាស្រូវ​ច្រើន​មិន​ចេះ​ចប់ សុខភាព​ចុះ​ថយ​ជា​លំដាប់ ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ។

២-​អ្នកលេង​ល្បែង​ស្រា​គឺ​ការ​សេព​គ្រឿង​ស្រវឹង​រាល់ថ្ងៃ​នាំ​មក​នូវ​គុណវិបត្តិ​យ៉ាងច្រើន​ដូច​ជា វិនាស​ទ្រព្យសម្ប​ត្តិ​​ដែល​មាន​ស្រាប់ ខាត​ពេល​មិន​បាន​រក​ទ្រព្យ​ថ្មី និង​ខាន​ប្រកបការងារ​ផ្សេង​ៗ មានរឿង​រ៉ាវ​ច្រើន បង្ក​ការ​ឈ្លោះ​​ទាស់ទែង និង​អំពើ​ហិង្សា​ញឹកញាប់ និយាយ​ស្តី​គ្មាន​សតិ គ្មាន​សុជីវធម៌ បាត់បង់​សីលធម៌ ខូច​ភាព​ថ្លៃ​ថ្នូរ មើលងាយ​ដល់​កូន ប្រពន្ធ និង​វង្ស​ត្រកូល មិន​បាន​ថែរក្សា​គ្រួសារ ខ្សោយ​ប្រាជ្ញា និង​ខ្សោយ​សុខភាព​ជា​លំដាប់ ។

៣-​ល្បែងភ្នាល់​គ្រប់យ៉ាង​ជា​ហេតុ​នាំ​ឲ្យ​ស្រកស្រុត​ស្រយុត​របូត​ទ្រព្យសម្បត្តិ​យ៉ាង​លឿន​រហូត​លក់​កេរ​មរតក និង​ប្រព្រឹត្ត​ខុស​ផ្សេង​ៗ នាំ​ឲ្យ​មាន​ទំនាស់​បែកបាក់​គ្រួសារ ខូច​កេរ្តិ៍ឈ្មោះ ធ្វើ​ឲ្យ​អ្នក​ដទៃ​អស់​ទំនុកចិត្ត ។

ព្រោះ​​មើលឃើញ​ទោស​នៃ​ល្បែង​ទាំង​៣​ប្រការ​ធ្ងន់​យ៉ាងនេះ ទើប​បណ្ឌិត​ពោល​ថា ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងស៊ីសង ល្បែង​មួយ​ណា​ក៏​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ