ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ចំណុច​សំខាន់​នៃ​ការ​សន្ទនា​របស់​លោក ប៊ី​ល ហ្គេ​ត​ស៍

4 ឆ្នាំ មុន

ពេល​ដែល​អ្នក​កំពុង​សន្ទនា​ជាមួយ​មនុស្ស​ម្នាក់​ទៀត តើ​អ្នកជា​ភាគី​ដែល​និយាយ​ច្រើន​ជាងគេ​មែន​ទេ?តើ​អ្នកមាន​ចាំ​ស្តាប់​រឿងរ៉ាវ​របស់​ភាគី​ម្ខាង​ទៀត​ឲ្យ​បាន​ចប់​ជា​មុន​សិន​មុន​នឹង​និយាយ​ពី​ខ្លួនឯង​ទេ? ប្រសិនបើ​អ្នកឆ្លើយ​ថា​បាទ ឬ​ចា​សម្រាប់​សំណួរ​ទាំង​ពីរ​នេះនោះ​អ្នក​នឹង​មិន​អាច​សន្ទនា​ជាមួយ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​យូរ​ឡើយ ។…

ពេល​ដែល​អ្នក​កំពុង​សន្ទនា​ជាមួយ​មនុស្ស​ម្នាក់​ទៀត តើ​អ្នកជា​ភាគី​ដែល​និយាយ​ច្រើន​ជាងគេ​មែន​ទេ?តើ​អ្នកមាន​ចាំ​ស្តាប់​រឿងរ៉ាវ​របស់​ភាគី​ម្ខាង​ទៀត​ឲ្យ​បាន​ចប់​ជា​មុន​សិន​មុន​នឹង​និយាយ​ពី​ខ្លួនឯង​ទេ? ប្រសិនបើ​អ្នកឆ្លើយ​ថា​បាទ ឬ​ចា​សម្រាប់​សំណួរ​ទាំង​ពីរ​នេះនោះ​អ្នក​នឹង​មិន​អាច​សន្ទនា​ជាមួយ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​យូរ​ឡើយ ។

កំហុសឆ្គង​ដែល​មនុស្ស​ភាគច្រើន​ប្រព្រឹត្ត​ពេល​ដែល​កំពុង​សន្ទនា​ជាមួយ​អ្នក​ដទៃ ។ ហើយ​លោក ច​ន វី​ស (John P. Weiss) ដែល​ជា​អ្នកនិពន្ធ និង​ជាង​គំនូរជីវចល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា មនុស្ស​ភាគច្រើន​ចំណាយពេល​ដែល​ត្រូវ​ស្តាប់​អ្នក​ដទៃ​ដើម្បី​គិត​ពី​រឿងរ៉ាវ​ដែល​យើង​នឹង​និយាយ​ប្រាប់​ទៅ​ភាគី​ម្ខាង​ទៀត ។ ការ​សន្ទនា​ទាំងនេះ​មិន​អាច​ធ្វើ​ឲ្យ​ភាគី​ណាមួយ​សប្បាយចិត្ត​បន្ទាប់​ពី​ដើរ​ចេញ​ទេ ។ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​មួយ​ចំនួន​សម្រាប់​អ្នក​ចង់​មានការ​សន្ទនា​ដូច​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ បើ​យោង​តាម​លោក វី​ស​៖

១. កុំ​ព្រួយ​ថា នរណា​ជា​អ្នក​ត្រូវ​៖
ក្នុង​ស្ថាន​ការ​ភាគច្រើន អ្នក​មិន​បាន​អ្វី​មក​វិញ​ទេ​ប្រសិនបើ​អ្នក​បង្ហាញ​ថា​អ្នកជា​អ្នក​ត្រូវ​ហើយ​អ្នក​ដទៃ​ខុស ។ ផ្ទុយ​មក​វិញ ប្រសិនបើ​អ្នក​ចង់​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​ស្តាប់​តាម​អ្នក​ពី​ប្រធានបទ​អ្វីមួយ វិធី​ដែល​ល្អ​ជាងគេ​គឺ​ចាប់ផ្តើម​ដោយ​សួរ​សំណួរ​ជា​ច្រើន និង​ទុក​ពេល​ឲ្យ​ភាគី​ម្ខាង​ទៀត​បកស្រាយ​ពី​ទស្សនៈ​ខណៈ​ដែល​អ្នក​ចាំ​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន ។

២. កុំ​គ្រប់គ្រង​ការ​សន្ទនា​ដោយ​ម្នាក់ឯង​៖
តើ​អ្នក​និយាយ​ច្រើន​ពេល​ម្នាក់ឯង ឬទេ? អ្នក​ត្រូវ​រៀន​ចេះ​សង្កេត​ពី​ពេលវេលា​ដែល​អ្នក​ចែករំលែក​ពី​ខ្លួនឯង​ខណៈ​ដែល​អ្នក​ដទៃ​អង្គុយ​ចាំ​ស្តាប់ ។ ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​អ្នក​ដទៃ​ចាប់អារម្មណ៍​នឹង​រឿង​ជីវិត​អ្នក​ឬទេ​នោះ អ្នក​អាច​ធ្វើ​ពុធ​លើក​ទូរស័ព្ទ​ខណៈ​ដែល​កំពុងនិយាយ និង​ដើរ​ចេញ​ប៉ុន្មាន​នាទី​មុន​នឹង​ដើរមក​វិញ ។ ប្រសិនបើ​មិន​មាន​នរណា​សុំ​ឲ្យ​អ្នក​បន្ត​រឿងរ៉ាវ​របស់​អ្នក​ទេ​នោះ​មាន​ន័យ​ថា​អ្នក​ដទៃ​មិន​ចាប់អារម្មណ៍​នឹង​អ្វី​ដែល​អ្នក​ចែករំលែក​ឡើយ ។

៣. ម្តង​គេ ម្តង​យើង​៖
ពេល​ខ្លះ​អ្នក​ប្រហែលជា​មានរឿង​រ៉ាវ​ស្ត្រេ​ស​ដែល​អ្នក​ចង់​រអ៊ូរ​ប្រាប់​អ្នក​ដទៃ​ដើម្បី​ឲ្យ​ធូរស្រាល​ក្នុង​ចិត្ត ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​គ្រប់គ្រង​ការ​សន្ទនា​ជាក់​ជា​មិន​ខាន ។ ដូច្នេះ​វិធី​ដែល​ល្អ​គឺ​រំលឹក​ខ្លួន​ឲ្យ​ទុក​ឱកាស​ឲ្យ​អ្នក​ដទៃ​និយាយ​ផង​បន្ទាប់​ពី​អ្នក​ចែករំលែក​រួច ។ អ្នក​ក៏​អាច​បោះ​ជា​សំណួរ​ទៅ​អ្នក​ដទៃ​វិញ​ពេល​ដែល​អ្នក​និយាយ​ចប់​ដែរ​ព្រោះ​វា​បង្ហាញ​ថា​អ្នក​គិតគូរ​ពី​អ្នក​ដទៃ​ដែល​ស្តាប់​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ