ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត EU ៖ កម្ពុជា​កំពុង​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​កោតសរសើរ​ចំពោះ​កម្ពុជា​ថា កំពុង​តែ​ដើរ​ផ្លូវត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ទ្វេភាគី សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​កោតសរសើរ​ចំពោះ​កម្ពុជា​ថា កំពុង​តែ​ដើរ​ផ្លូវត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ទ្វេភាគី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ ឆ្នាំ​២០១៩ លោក​ជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល និង​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា ។

លោក​ជំទាវ​បាន​មានបាន​បញ្ជាក់​ថា ៖«​កម្ពុជា​យើង​មានការ​អភិវឌ្ឍ និង​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការ​ថែរក្សា​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព​» ។ លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា​«​ទាំងនេះ គឺ​ទទួល​បាន​មក​ពី​សុខ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​ហើយ​សុខ​សន្តិភាព ស្ថិរភាព​នេះ​ទៀត​សោ​ធ គឺជា​មូលដ្ឋាន​ចាំបាច់​បំផុត​សម្រាប់​អនាគត​កម្ពុជា​យើង​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក៏​ដូច​ជា សម្រាប់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ផង​ដែរ​» ។

ក្នុង​ន័យ​នេះ​លោក​ជំទាវ​បាន​បញ្ជាក់​ថា «​លោក​ជំទាវ​ពិតជា​មាន​មោទនភាព​ណាស់ ចំពោះ​កម្ពុជា​នឹង​បន្ត​ជា​ដៃគូ​ជួយ​កម្ពុជា​យើង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​ជា​ភាព ។ ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​លោក​ជំទាវ Carmen ដែល​បាន​ត្រូវ​តែងតាំង​ជា​អគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្តេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​នូវ​ការ​មើលឃើញ​ពី​សុខ​សន្តិភាព និង​ស្ថិរភាព​កម្ពុជា ដែល​លោក​ជំទាវ​បាន​លើក​ឡើង ព្រោះ​អ្វី​ដែល​លោក​ជំទាវ​បាន​លើក​ឡើង គឺជា​មូលដ្ឋាន​មួយ​ដែល​កម្ពុជា និង​សហគមន៍​អឺ​រុ​ប​អាច​បន្ត​ធ្វើការ​រួម​គ្នា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ដល់​សហគមន៍​អឺរ៉ុប​ដែល​បាន​ជួយ​ដល់​កម្ពុជា ជា​ពិសេស​ក្នុង​ការ​កាត់ទោស​អតីត​ថ្នាក់ដឹកនាំ​កំពូល​ៗ​ខ្មែរក្រហម និង​បាន​ជួយ​ដល់​កម្ពុជា​ជា​ច្រើន​ដែរ​លើ​វិស័យ​ដទៃ​ទៀត ។

ទន្ទឹម​នឹង​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា យើង​គប្បី​ណា​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ​នូវ​រាល់​កិច្ច​ការងារ​ដែល​យើង​បាន​សហការ​គ្នា​កន្លង​មក និង​ស្វែងរក​នូវ​អ្វី​ដែល​យើង​អាច​សហការ​ធ្វើការ​រួម​គ្នា​បន្ត​ទៀត ក្នុង​ភាព​ជា​ដៃគូរ​ផង និង​ក្នុង​កិច្ច​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប និង​កម្ពុជា​ផង ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជូនពរ​លោក​ជំទាវ Carmen Moreno សូម​ទទួល​បាន​នូវ​សុខភាព​ល្អ និង​ជោគជ័យ​ក្នុង​បេសកកម្ម​ថ្មី​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ