ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កណ្តាល​ភាគច្រើន​មាន​បញ្ហា​លុយកាក់​ច្រើន​ជាង​កូន​ដទៃ​ទៀត

4 ឆ្នាំ មុន

កូន​កណ្តាល​ភាគច្រើន​មាន​បញ្ហា​លុយកាក់​ច្រើន​ជាង​កូន​ដទៃ​ទៀត អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​ប្រទះ​ឃើញ​ថា លំដាប់​នៃ​ការ​ចាប់កំណើត​របស់​មនុស្ស​អាច​បង្កើត​ឲ្យ​មាន​អត្ត​ចរិត​ខុស​ៗ​គ្នា​ទៅ​តាម​បងប្អូន​បង្កើត ហើយ​អត្ត​ចរិត​ទាំងនោះ​អាច​ជះ​ឥទ្ធិពល​លើ​កត្តា​ផ្សេង​ៗ​ដូច​ជា ការងារ និង​អាជីវកម្ម​ជាដើម​ដែរ ។ កូន​កណ្តាល​ភាគច្រើន​មាន​អត្ត​ចរិត​ស្រួល​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ និង​ចូល​ចិត្ត​ចូល​ក្នុង​សង្គម​ច្រើន ព្រមទាំង​តែងតែ​ព្យាយាម​ដោះស្រាយ​ជម្លោះ​ផង​ដែរ…

កូន​កណ្តាល​ភាគច្រើន​មាន​បញ្ហា​លុយកាក់​ច្រើន​ជាង​កូន​ដទៃ​ទៀត អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​ប្រទះ​ឃើញ​ថា លំដាប់​នៃ​ការ​ចាប់កំណើត​របស់​មនុស្ស​អាច​បង្កើត​ឲ្យ​មាន​អត្ត​ចរិត​ខុស​ៗ​គ្នា​ទៅ​តាម​បងប្អូន​បង្កើត ហើយ​អត្ត​ចរិត​ទាំងនោះ​អាច​ជះ​ឥទ្ធិពល​លើ​កត្តា​ផ្សេង​ៗ​ដូច​ជា ការងារ និង​អាជីវកម្ម​ជាដើម​ដែរ ។ កូន​កណ្តាល​ភាគច្រើន​មាន​អត្ត​ចរិត​ស្រួល​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ និង​ចូល​ចិត្ត​ចូល​ក្នុង​សង្គម​ច្រើន ព្រមទាំង​តែងតែ​ព្យាយាម​ដោះស្រាយ​ជម្លោះ​ផង​ដែរ ។ វា​ជា​គុណសម្បត្តិ​ត​ល្អ​ៗ​តែ​វា​ក៏​អាច​បង្ក​បញ្ហា​ផ្នែក​លុយ​ដល់​ពួក​គេ​ដែរ​ដូច​ខាងក្រោម​នេះ ៖

១. ភាព​ស្រួល​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ​៖
ការ​ចូល​ចិត្ត​ចូល​ក្នុង​សង្គម និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​តែងតែ​ធ្វើ​ឲ្យ​កូន​ៗ​ចង់​មាន​អារម្មណ៍​ថា ខ្លួន​ចូល​ចំណោម​អ្នក​ដទៃ​ក្នុង​ក្រុម​ចុះ ។ ការ​ចង់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្រលាញ់​ចូល​ចិត្ត​តែងតែ​បង្ក​ឲ្យ​ពួក​គេ​ចូលរួម​ពិធី​ជួបជុំ​ច្រើន ឬ​ប៉ាវ​មិត្តភក្តិ​ម្តង​ហើយ​ម្តងទៀត ។ កូន​កណ្តាល​មួយ​ចំនួន​មិនសូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ទេ ហើយ​ពួក​គេ​អាច​មាន​ទម្លាប់​ទិញ​សម្ភារៈ ដើម្បី​តុបតែង​ខ្លួន​បន្ថែម ឬ​ដើម្បី​កាត់​ស្ត្រេ​ស​ជាដើម ។

២. ចរិត​ចង់​ដោះស្រាយ​ជម្លោះ​ជា​និច្ច ៖
ពួក​គេ​ភាគច្រើន​មិន​ចូល​ចិត្ត​ជម្លោះ​ទេ ហើយ​ក៏​មិន​ចូល​ចិត្ត​ចាប់ផ្តើម ឬ​ចូលរួម​ក្នុង​ជម្លោះ​ដែរ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភាគច្រើន​ជា​មនុស្ស​ចិត្តល្អ​ជ្រុល ។ ដូច្នេះ​ពួក​គេ​អាច​នឹង​លះបង់​ខ្លួន ដើម្បី​អ្នក​ដទៃ និង​ថែម​ទាំង​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មិត្តភក្តិ ឬ​បងប្អូន​ខ្ចី​លុយ​ដែរ ។

៣. ចរិត​មិន​ចូល​ចិត្ត​យក​សម្ពាធ​ដាក់ខ្លួន ៖
ចរិត​មួយ​នេះ​មិន​ត្រឹមតែ​បង្ក​បញ្ហា​ទាក់ទិន​នឹង​ការ​ចាយវាយ​ទេ តែ​ក៏​លើ​ការ​សន្សំ​លុយ​សម្រាប់​ថ្ងៃ​ង​នាគ​ត​ដែរ ។ កូន​កណ្តាល​ក៏​ភាគច្រើន​មិនសូវ​ប្រុង​ប្រយ័ត្ន​ទាក់ទិន​នឹង​ការ​វិនិយោគ​ពួក​គេ​ដែរ ។ ទាក់ទិន​នឹង​ការ​វិនិយោគ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា កូន​បង​ភាគច្រើន​ជា​អ្នក​ដែល​វិនិយោគ​ច្រើន​ជាងគេ​ក្នុង​គ្រួសារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ