ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គជា​ប្រធាន បងប្អូន​ដែល​លែងលះ​គ្នា​ ប្រកាស​ក្រេបទឹក​ឃ្មុំ​សា​ជា​ថ្មី​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស​ដដែល​ក្រោយពី​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វុ​៊​ន ស៊ិ​ន​ប៉ិច ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​មួយ នៅ​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស​ដដែល​ក្រោយពី​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វុ​៊​ន ស៊ិ​ន​ប៉ិច ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​មួយ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។

លោក រុន មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានឱ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១ ខែធ្នូ​ថា គណ​បក្ស​ទាំង​ពីរ​បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែធ្នូ ដើម្បី​ធ្វើ​សមាជ​បញ្ចូល​គ្នា​រួច​ហើយ​។ ប៉ុន្តែ​មុន​នឹង​គណបក្ស​ទាំង​ពីរ​ធ្វើ​សមាជ​នោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​ធ្វើ​សមាជ​មួយ​មុន​សមាជ​បញ្ចូល​គ្នា ។ លោក រុន មាត្រា បញ្ជាក់​ថា ៖ «​យើង​នឹង​ធ្វើ​សមាជ​មួយ​មុន​ការ​ធ្វើ​សមាជ​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ គឺ​អាច​មុន​២​ឬ​៣​ថ្ងៃ​នៃ​សមាជ​បញ្ចូល​គ្នា ។ យើង​ធ្វើ​សមាជ​ផ្ទៃក្នុង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដើម្បី​ធ្វើ​លក្ខន្តិកៈ និង​បទ​បញ្ជាផ្ទៃ​ក្នុង​បក្ស​ដែល​ត្រូវ​រួបរួម ពិភាក្សា​លើ​រចនាសម្ព័ន្ធ​ដែល​ត្រូវ​ដឹកនាំ​រចនាសម្ព័ន្ធ​ថ្នាក់​ខេត្ត ក្រុង​» ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពីច្របាច់​បញ្ចូល​គ្នា​រួច​ហើយ ភាគី​ទាំង​ពីរ​បាន​ជជែក និង​​​ឯក​ភាព​គ្នា​យាង​សម្តេចក្រុមព្រះ​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ដដែល ។ ចំណែក​លោក ញឹក ប៊ុ​ន ឆៃ និង​ព្រះ​អង្គ​ម្ចាស់ ច​ក្រា​វុ​ឌ្ឍ មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ទេ​ថា នឹង​ទទួល​បាន​តួនាទី​អ្វី​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ភាគី​គណបក្ស​ទាំង​ពីរ​បាន​និង​កំពុង​ពិភាក្សា​គ្នា​នៅឡើយ ។ លោក រុន មាត្រា បន្ត​ថា ចំពោះ​មតិ​មួយចំនួន​ថា​នឹង​មានការ​យាង​សម្តេចព្រះអនុជ ន​រោត្តម អរុណរស្មី មក​ធ្វើ​ប្រធាន​គណបក្ស ឬ​ចូលឆាកនយោបាយ​វិញ​នោះ​គឺជា​ពាក្យ​ចចាមអារ៉ាម​ទេ ព្រោះថា​ក្នុង​ការ​ពិភាក្សា​គ្នា​យើង​មិន​បាន​ពិភា​ក្សា​រឿង​យាង​ព្រះ​អង្គ​ម្ចាស់​មក​ទេ។

ចំពោះ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​ដែរ ត្រូវ​បាន​លោក រុន មាត្រា ទទួលស្គាល់​ថា ដោយសារមានការ​បែក​បាក់​​ផ្ទៃក្នុង រហូត​មិន​ទទួល​បាន​សំឡេង​ឆ្នោត ទើប​គណបក្ស​ទាំង​ពីរ​សម្រេច បញ្ចូល​គ្នា ។ លោក​បញ្ជាក់​ថា ៖ «​ដោយសារ​យើង​បែកបាក់​គ្នា ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​បែកបាក់​ជា​បន្តបន្ទាប់​និង​ជា​ច្រើន​ចម្រៀក ហើយ​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ដល់​សូន្យ ។ អុ​ី​ចឹ​ង តាម​ការ​រួម​មតិ​ថ្នាក់​ក្រោម គាត់​ចង់បាន​ការ​រួបរួម​គ ្នា​ហើយ​គាត់​មិន​សប្បាយចិត្ត​ទេ​ពេល​ថ្នាក់ដឹកនាំ​បែកបាក់​គ្នា ។ អុ​ី​ចឹ​ង ពេល​រួបរួម​គ្នា​គាត់​សង្ឃឹម ហើយ​យើង​ក៏​សង្ឃឹមថា​សំឡេង​គាំទ្រ​នឹង​កើន​វិញ​ក្រោយ​ពី​បញ្ចូល​គ្នា​» ។

លោក រុន មាត្រា ថ្លែង​ទៀត​ថា ការ​រួមបញ្ចូល​គ្នា​ក៏​មានការ​ចេញ​ជា​គោលការណ៍​សំខាន់​ៗ​ចំនួន​៥​ចំណុច​ដើម្បី​រើស​ថ្នាក់ដឹកនាំ​តាំងពី​ថ្នាក់លើ​រហូត​ដល់​ថ្នាក់​ម ពោល​គឺ​ធ្វើ​យ៉ាងណា កុំ​ឲ្យ​មានការ​បែកបាក់​គ្នា​តទៅ​ទៀត ។ ចំណុច​ទាំងនោះ​មាន ១-​ស្មោះត្រង់​នឹង​ប្រធាន ២-​សមត្ថភាព ៣-​លទ្ធភាព ៤-​ប្រជាប្រិយភាព និង​៥-​ជំហរ​រួបរួម ។លោក រុន មាត្រា បាន​ឲ្យ​ដឹង​ទៀត​ថា ច ពោះ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ខ្មែរ​រួប
រួម​ជាតិ និង​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ជ្រើសរើស​សម្តេចក្រុមព្រះ នរោត្តម ជា​ប្រធាន​គណបក្ស ហើយ​សម្រេច​ដាក់​ឈ្មោះ​ថា គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ដដែល ៕​

អត្ថបទសរសេរ ដោយ