ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​បើ​កិច្ច​ពិភាក្សា​ឌី​ជី​ថ​ល​នី​យ​កម្ម​ក្នុង​សេវា​ការងារ​សាធារណៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ធ្វើ​ម្ចាស់ផ្ទះ​ស​និ្ន​សី​ទ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភពលោក ក្រោម​ប្រធានបទ​ឌី​ជី​ថ​ល​នី​យ​កម្ម ក្នុង​សេវា​ការងារ​សាធារណៈ ។ ថ្លែ ង​ក្នុង​ពិធី​បើក​ស​និ្ន​សី​ទ​នា​ព្រឹក ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ធ្វើ​ម្ចាស់ផ្ទះ​ស​និ្ន​សី​ទ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភពលោក ក្រោម​ប្រធានបទ​ឌី​ជី​ថ​ល​នី​យ​កម្ម ក្នុង​សេវា​ការងារ​សាធារណៈ ។ ថ្លែ ង​ក្នុង​ពិធី​បើក​ស​និ្ន​សី​ទ​នា​ព្រឹក ថ្ងៃ​ទី​០២ ធ្នូ នេះ​នៅ​ខេត្តសៀមរាប ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ជាក់​ថា ៖ «​សន្និសីទ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ត្រូវ​ចំ​កាលៈទេសៈ ព្រមទាំង​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់ ដោយ​បាន​ផ្តល់​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​សមាជិក​ទាំងអស់​ចែករំលែក ស្វែង​យល់ និង​ដកស្រង់​យកចំណេះ​ដឹង​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ក្នុង​ការ​សិក្សា និង​ការ​ចាប់​យក​មក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​បច្ចុប្បន្ន និង​ពេល​អនាគត​សម្រាប់​ជំរុញ​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម​ព្រមទាំង​បំ​ប្រួញ​គម្លាត​នៃ​ការ​អភិវឌ្ឍ​សេវា​ការងារ​សាធារណៈ​ក្នុង​ចំណោម​ប្រទេស​សមាជិក​របស់ WAPES ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​ទើបបាន​ចាប់ផ្តើម​អភិវឌ្ឍ​សេវា​ការងារ​សាធារណៈ​ដូច​ជា កម្ពុជា​ក្នុង​ការ​ខិតខំ​ធ្វើ​ដំណើរ​ឈាន​ទៅ​សម្រេច​ជោគជ័យ​នូវ​គោលដៅ​ចុង​ក្រោយ គឺ​ការ​ប្រែ​ក្លាយទៅជា​សេវា​ការងារ​សាធារណៈ​ឌី​ជី​ថ​ល​ពេញលេញ​» ។

លោក​បន្ត​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​សន្និសីទ​ថា្ន​ក់​តំបន់​នេះ​មានការ​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ពី​អ្នកឯកទេស​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​សេវា​ការងារ​សាធារណៈ អ្នក​ស្រាវជ្រាវ អ្នក​រៀបចំ​គោលនយោបាយ និង​មន្ត្រី​ផ្នែក​ផ្តល់​សេវា​ការងារ​សាធារណៈ​ដែល​អញ្ជើញ​មក​ពី​បណ្តាល​ប្រទេស​ជា​សមាជិក​ចំនួន​១២ នៅ​ទូ​ទាំង​ពិភពលោក ។ លោក​បញ្ជាក់​«​ការ​រៀបចំ​ឡើង​នូវ​សន្និសីទ​នា​ថ្ងៃនេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ជា​ថ្មី​ម្តងទៀត អំពី​តួនាទី​កាន់តែ​សំខាន់​ចាំបាច់​របស់ WAPES នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​បង្កើត​ជា​វេទិកា​សម្រាប់​ការ​សិក្សា និង​ការ​កសាង​ចំណេះដឹង និង​ផ្តល់​ការ​គាំទ្រ​ដល់​សមាជិក​ក្នុង​ការ​បង្កើន​ជំនាញ ។

កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​ផ្តល់​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​តាម​លទ្ធភាព​ដល់​រាល់​សកម្មភាព​របស់ WAPES ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​នូវ​គោលដៅ​របស់​ខ្លួន​នេះ​» ។ លោក​រដ្ឋមន្ត្រី បន្ត​ថា ដោយសារ​កម្ពុជា​យើង​ទើបតែ​បាន​បង្កើត​សេវា​ការងារ​សាធារណៈ​ក្នុង​ឆ្នាំ​២០០៩ ដូច្នេះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ដែល​មាន​ភាព​ប្រទាក់ក្រឡា និង​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​មាន​កម្រិត​ទាប​នៅឡើយ ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​យ៉ាង​លឿន​នៃ​រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​ទីផ្សារ​ការងារ​ព្រមទាំង​ការ​ទាមទារ​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ នូវ​សេវា​កាន់តែ​មានគុណ​ភាព ការ​ឆ្លើយ​តប​បាន​ឆាប់រហ័ស​ប្រកបដោយ​សមធម៌​និង​មាន​តម្លាភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​សមាជិក​ថ្មី​មួយ​ក្នុង​ចំណោម​សមាជិក​ចំនួន​១២ នៃ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​សមាគម​ពិភពលោក​នៃ​សេវា​ការងារ​សាធារណៈ (WAPES) ដែល​មាន​សមាជិក​សរុប​ចំនួន​៨២ ។ ឱកាស​ក្នុង​ការ​រៀបចំ​សន្និសីទ​នេះ គឺជា​វេទិកា​ដែល​ផ្តល់​នូវ​កាលានុវត្តភាព​ក្នុង​ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ពាក់ព័ន្ធ​ការ​ផ្តល់​សេវា​ការងារ​សាធារណៈ​ក្នុង​ចំណោម​រដ្ឋ​សមាជិក​ដែល​មានការ​អភិវឌ្ឍ​ខ្លាំងក្លា​ផ្នែក​ការ​ផ្តល់​សេវា​ការងារ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ព្រមទាំង​ការ​បង្ហាញ​ពី​ករណី​សិក្សា​នៃ​ការ​ចាប់ផ្តើម​ស្រូប​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ចូល​ក្នុង​ការ​ផ្តល់​សេវា​ការងារ​របស់​រដ្ឋ​ជា​សមាជិក​ថ្មី​ដូច​ជា កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ