ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរិះគន់ ក្រោយឡានបើកទាក់បាក់ខ្លោងទ្វារស្ពានព្រែកតាស៊ុនបិទអស់កន្លះខែ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​កាត់​ផ្តាច់​បិទ​ចរាចរណ៍​អស់​ប្រមាណ​កន្លះ​ខែ​មក​ហើយ បន្ទាប់​ពី​​ខ្លោ​ង​ទ្វារ​ស្ពាន​ព្រែក​តា​ស៊ុន ត្រង់​ចំណុច​ស្ពាន​ទី​៤ ដែល​ជា​អំណោយ​របស់​ប្រទេស​បារាំង​ត្រូវ​បាន​រថយន្ត​ដឹក​ដី​បើក​ទាក់​បាក់​ប្រុង​នឹង​ធ្លាក់ តែ​ជាប់​ដោយសារជ​ន្ទ​ល់​​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​កាត់​ផ្តាច់​បិទ​ចរាចរណ៍​អស់​ប្រមាណ​កន្លះ​ខែ​មក​ហើយ បន្ទាប់​ពី​​ខ្លោ​ង​ទ្វារ​ស្ពាន​ព្រែក​តា​ស៊ុន ត្រង់​ចំណុច​ស្ពាន​ទី​៤ ដែល​ជា​អំណោយ​របស់​ប្រទេស​បារាំង​ត្រូវ​បាន​រថយន្ត​ដឹក​ដី​បើក​ទាក់​បាក់​ប្រុង​នឹង​ធ្លាក់ តែ​ជាប់​ដោយសារជ​ន្ទ​ល់​​ប៉ុណ្ណោះ ​។ ​ទន្ទឹម​បិទផ្លូវនេះដែរ​ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែ​នោះ​ និង​ធ្វើ​ដំណើរ​អាស្រ័យ​​ស្ពាន​នោះ​ក៏​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​រិះគន់​ដល់​អាជ្ញាធរ​សង្កាត់​និង​ខណ្ឌ ជ្រោយចង្វារ មិន​បាន​យកចិត្តទុកដាក់​ជួសជុល​ដើម្បី​អោយ​បាន​ឆ្លងកាត់​វិញ ​ទុក​អោយ​ពួក​គាត់​ជិះ​វាង​។

​តាម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា រយៈ​ពេល​ប្រមាណ​ជិត​១​ខែ​មក​ហើយ ដែល​​ខ្លោង​​ទ្វារ​ស្ពាន​ព្រែក​តា​ស៊ុន​នេះ ត្រូវ​បាន​រថយន្ត​ដឹក​ឥដ្ឋ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកទាក់​ បណ្តាល​អោយ​បាក់​ស្ទើរតែ​ធ្លាក់​ ​ដោយសារ​តែ​ខ្លាច​គ្រោះថ្នាក់ ភូមិ សង្កាត់ រួម​ទាំង​ប្រជាពលរដ្ឋក៏​បាន​នាំ​គ្នា​យក​ដើម​ស្លា​មក​ទល់ ព្រមទាំង​យក​ធាងដូង​មក​ដាក់​ឃាំង​ហាម​ធ្វើ​ចរាចរណ៍ ។

​តាមប្រភព​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​បង្ក​អោយ​បាក់​ខ្លោង​​ទ្វារ ប្រជាពលរដ្ឋ​ក៏​បាន​ថត​ស្លាក​លេខ រថយន្ត​បង្ក ហើយ​រាយការណ៍​ទៅ​នគរបាល​អោយ​ជួយ​រក​រថយន្ត​ហើយក៏​ស្ងាត់​រហូត ។ ដោយ​ឡែក អាជ្ញាធរ​ភូមិ ក៏បាន​រាយការណ៍​ទៅ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ហើយ​ខណ្ឌ​ក៏បាន​រាយការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​ការ​ក៏​ស្ងាត់​រហូត​ ដោយ​ទុក​អោយ​​ខ្លោង​​ទ្វារ​ដែល​បាក់បែក​នៅ​ចោល មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ ។ ​ដោយសារ​តែ​មិន​អើពើ ទើប​ប្រជាពលរដ្ឋក៏​បាន​បង្ហោះសារ​​នៅលើ​​បណ្តាញ​សង្គម​រិះ​ដល់​អាជ្ញាធរ សង្កាត់ និង​ខណ្ឌ​ជ្រោយចង្វារ​ផង​ដែរ ។

​លោក​ព្រាប មុន្នី ចៅសង្កាត​ព្រែក​លៀប​បានអោយ​ដឹង​ថា ស្ពាន​ព្រែក​តា​ស៊ុន ត្រូវ​បាន​រថយន្ត​ដឹក​ឥដ្ឋ​ ពាក់​ស្លាក​លេខ ភ្នំពេញ​ ៣B-៦១៦១​ បើក​ទាក់​បាក់​កាលពី​វេលា​យប់​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ។ បន្ទាប់​ពី​រថយន្ត​បង្ក​អោយ​បាក់​​ខ្លោង​​ទ្វារ ​លោក​បាន​ក៏​បាន​រាយការណ៍​ទៅ​សាលា​ខណ្ឌ​ភ្លាម​ៗ ដើម្បី​មាន​វិធាន​ការជួសជុល​ទៅ​តាម​រចនាបថដើម ព្រោះ​សង្កាត់​មិន​មាន​លទ្ធភាព ហើយ​ម្យ៉ាងទៀត មិន​អាច​វាយ​​ខ្លោង​ទ្វារ នោះ​ចោល​ខុស​ពី​ទម្រង់​ដើម​បាន​ឡើយ ។

លោក​ចៅសង្កាត់​បានអោយ​ដឹង​ទៀត​ថា ដោយសា​តែ​មានការ​គិតគូរ លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ក៍បាន​ណែនាំ អោយ​សង្កាត់​រក​ជាង​ជួសជុល​​ខ្លោង​​ទ្វារ​នោះ​ដើម្បី​បើក​អោយធ្វើ​ចរាចរណ៍​ឡើង​វិញ ​ដោយ​លោក​អភិបាល​ជា​អ្នក​ចេញ​លុយ ​។ ​លោក​ចៅសង្កាត់​ក៏បាន​អោយ​ដឹង​ថា ស្ពាន​នេះ​ត្រូវ​បាន​រថយន្ត​បើក​ទាក់​ បណ្តាល​ឱ្យ​បាក់​ចំនួន​៣​លើក​មក​ហើយ​គិត​ទាំង​លើក​នេះ​។

គួរ​បញ្ជាក់​បញ្ចា​ក់ថា ស្ពាន់​ព្រែក​តា​ស៊ុន​បាន​ដំណើរការ​សាងសង់​​កាលពី​​ខែមេសា ឆ្នាំ ២០០២ ក្នុង​រយៈពេល​៣​ខែ ដែល​ជា​អំណោយ​របស់​ប្រទេស​បារាំង ហើយ​សាលាក្រុង​ភ្នំពេញ​ជា​ម្ចាស់​ការ ​។ ​ស្ពាន​នោះ បង្កា​ន់​ដៃ​ទាំងសងខាង ​និង​ក្បាលស្ពាន​មាន​សណ្ឋាន​ដូច​ជា​ទូក ដោយ​​ឆ្លងកាត់​ព្រែក​តា​ស៊ុន ។ ​ចំណែក​ខ្លោង​ទ្វារ​មានកំ​ពស់​តែ​២​ម៉ែត្រ​កន្លះ​ ជា​ហេតុធ្វើ​អោយ​រថយន្ត​បើក​ទាក់​បាក់​ជា​ច្រើន​លើក​មក​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ