ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​គំរោង​ចាប់​ចិន​ដូច​គ្នា បែកការ​ណ៍​ទាំង​យប់​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤​នាទី​យប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​ត្បូងឃ្មុំ​បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ប៉ុនប៉ង​ជម្រិត​ទារប្រាក់​មួយ​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់​ នៅ​ចំណុច​ផ្ទះសំណាក់​ប៉ា​រី​ស ស្ថិត​ក្នុងភូមិ​ព្រះ​ផ្តៅ…

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤​នាទី​យប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​ត្បូងឃ្មុំ​បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ប៉ុនប៉ង​ជម្រិត​ទារប្រាក់​មួយ​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់​ នៅ​ចំណុច​ផ្ទះសំណាក់​ប៉ា​រី​ស ស្ថិត​ក្នុងភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ជនសង្ស័យ​ទាំង​ចំនួន​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ហ័​ង រ៉ុ​ង​សាន (Huang RongSan) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២-​ឈ្មោះ Yao FuYong (​យ៉ៅ ហ្វូ​យ៉ុ​ង​) ភេទ​ប្រុស អាយុ​២១ ឆ្នាំ ៣-​ឈ្មោះ ស៊ា យ៉ុ​ង​យូ (Xie YongYou) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ ហ័​ង គួ​យ​ឈ័ន (huang guiquan) ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ទាំង​៤​នាក់​ទើប​មក​ពី​ខេត្ត​គ័ង​ទុង ប្រទេស​ចិន​) និង​៥-​ឈ្មោះ​ម៉ា ជូ​ហ័​រ (Ma Chuhua) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ចេញចូល​ស្រុក​ខ្មែរ​យូរហើយ ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាង​នោះ សមត្ត​កិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ១-​ដែក​បំពង់​ទីប​ចំនួន​៤​ដើម ២-​កាំបិត​ចំនួន​២​ដើម ៣-​ស្រោម​ពាក់​មុខ​ចំនួន​៥, ស្រោមដៃ​ពណ៌​ស​ចំនួន​៥​គូ ៤-​ខ្សែ​នីឡុង​១​ចង្វាយ និង​៥-​ស្កុ​តរុំ​១​ដុំ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ទាំង​៥​នាក់ បាន​រៀបចំ​គំរោង​ចាប់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ យ៉ា​ន ឡុ​ង (Yan Long) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជនជាតិ​ចិន​ដូច​គ្នា ដែល​ចូល​មក​រកស៊ី​នៅ​ក្នុងស្រុក​ខ្មែរ ដើម្បី​ជម្រិត​ទារប្រាក់ ប៉ុន្តែ​ផែនការ​នោះ​ក៏​ត្រូវ​បែកធ្លាយ​ដឹង​ដល់​សមត្ត​កិច្ច​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​ទៅ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ