ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​ធ្វើការ​ទាល់តែ​ស្ត្រេ​ស​ពេញ​ខ្លួន​មិនល្អ​សម្រាប់​ការងារ ឬ​អាជីវកម្ម​ទេ

4 ឆ្នាំ មុន

អាជីវករ​តែងតែ​ពូកែ​ព្យាយាម​ទាំង​ពេល​អាជីវកម្ម​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន និង​ពេល​ដែល​មាន​បញ្ហា​ជាដើម ។ ប៉ុន្តែ​ក្នុង​ស្ថាន​ការ​មួយ​ចំនួន គ្រាន់តែ​ខិតខំ​ព្យាយាម​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ធានា​ដល់​ភាព​ជោគជ័យ​ទេ ។ ផ្ទុយ​មក​វិញ វា​ថែម​ទាំង​អាច​បង្ក​ផល​ប៉ះពាល់​ដទៃ​ទៅ​វិញ​ព្រោះតែ​ស្ត្រេ​ស ។ ដូច្នេះ​តើ​អាជីវករ​គួរតែ​ធ្វើ​ដូច​ម្តេច​វិញ…

អាជីវករ​តែងតែ​ពូកែ​ព្យាយាម​ទាំង​ពេល​អាជីវកម្ម​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន និង​ពេល​ដែល​មាន​បញ្ហា​ជាដើម ។ ប៉ុន្តែ​ក្នុង​ស្ថាន​ការ​មួយ​ចំនួន គ្រាន់តែ​ខិតខំ​ព្យាយាម​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ធានា​ដល់​ភាព​ជោគជ័យ​ទេ ។ ផ្ទុយ​មក​វិញ វា​ថែម​ទាំង​អាច​បង្ក​ផល​ប៉ះពាល់​ដទៃ​ទៅ​វិញ​ព្រោះតែ​ស្ត្រេ​ស ។

ដូច្នេះ​តើ​អាជីវករ​គួរតែ​ធ្វើ​ដូច​ម្តេច​វិញ ។ យោង​តាម​អ្នកជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អ្នក​ត្រូវ​តែ​ព្យាយាម​ផ្លាស់​ប្តូរ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ដែល​បង្ក​ការ​ស្ត្រេ​ស​ដល់​អ្នក​នេះ ។ ប៉ុន្តែ​ភាគច្រើន​អាកប្បកិរិយា​របស់​មនុស្ស​វាត​ភ្ជាប់​ជាមួយនឹង​អត្តសញ្ញាណ​របស់​ពួក​គេ ។ ប្រសិនបើ​មនុស្ស​ម្នាក់​ព្យាយាម​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ដែល​មិន​ស្រប​ទៅ​នឹង​អត្តសញ្ញាណ​ខ្លួន​នោះ​ពួក​គេ​នឹង​មិន​អាច​រក្សា​អាកប្បកិរិយា​ថ្មី​បាន​ឡើយ ។

ក្នុង​នាម​ជា​សហគ្រិន អ្នក​មិន​អាច​ផ្ទុក​តែ​គំនិត​វិជ្ជមាន​ក្នុង​ខួរក្បាល​បាន​ទេ តែ​អ្នក​ត្រូវ​ផ្តោត​ស្មារតី​ទៅ​លើ​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​ជោគជ័យ និង​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ទៅ​វិញ ។ ដូច្នេះ​ដើម្បី​ផ្លាស់​ប្តូរ​អាកប្បកិរិយា​បាន អ្នក​ត្រូវ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ឲ្យ​ស័ក្តិសម​នឹង​អាកប្បកិរិយា​ថ្មី​ដែល​អ្នក​ចង់បាន​នោះ ។ ឧទាហរណ៍​ដូច​ជា អ្នក​ចង់​បង្កើន​ប្រាក់​ចំណូល​សម្រាប់​អាជីវកម្ម​អ្នក ។

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ខិតខំ​ព្យាយាម​បង្កើន​ការ​លក់​បង្កើន​ចំនួន​ផលិតផល និង​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​ក្នុង​អជីវ​កម្ម​ជា​ច្រើន ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើ​វា​ទាំងនេះ​ទាំង​ក្នុង​ចិត្ត​របស់​ខ្លួន​មិន​ជឿជាក់​ថា​អ្នក​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​អាជីវកម្ម​អ្នក​បាន​ទេ​នោះ អ្នក​នឹង​មិន​អាច​ឆ្លង​ផុត​ឧបសគ្គ​នេះ​បាន​ឡើយ ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ៩៥% នៃ​ទម្លាប់ និង​អាកប្បកិរិយា​របស់​មនុស្ស​ត្រូវ​បាន​ជំរុញ​ដោយ​សតិ ឬ​ខួរក្បាល​ខាងស្តាំ​របស់​មនុស្ស ។

បើ​ដូចនេះ តើ​អ្នក​ត្រូវធ្វើ​អ្វីខ្លះ? ជំហាន​ដំបូង​គឺ​អ្នក​ត្រូវ​តែ​ស្មោះត្រង់​នឹង​ខ្លួនឯង​ពី​អ្វី​ដែល​អ្នក​ភ័យ​ខ្លាច កំហុសឆ្គង​របស់​អ្នក និង​អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​អ្នក​ក្នុង​ការ​សម្រេច​បាន​ភាព​ជោគជ័យ ។ ក្នុង​នាម​ជា​អាជីវករ​មួយ​រូប អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ឲ្យ​បាន​ជាប់លាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ