ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​អាន និង​រឿង សា​រិ​ទ្ធ ក្រោយ​ចាញ់​ឈ្នះ អ្នក​រៀបចំ​ការ​ប្រកួត​សរសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៩ ដ្បិតថា មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​ថៃ ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៩ ដ្បិតថា មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​ថៃ ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា ការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​២​រូប គឺ​កីឡាករ​បង្គោល​ក្រហម សេក គឹ​ម​អាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​កីឡាករ​បង្គោល​ខៀវ រឿង សា​រិ​ទ្ធ ចង់​ល្អមើល​ជាង​ការ​ប្រកួត​គូ​អន្តរជាតិ និង​គូ​ណា​ៗ​ទាំងអស់ ដោយសារ​តែ​អ្នក​ទាំង​ពីរ​បញ្ចេញ​សមត្ថភាព​ប្រកួត​គ្នា​បាន​ល្អ​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន Boostrong Fighter On Fighter on fire នោះ កីឡាករ សេក គឹ​ម​អាន និង រឿង សា​រិ​ទ្ធ ធ្វើ​អោយ​អ្នកគាំទ្រ​ទាក់ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​គេ​ម្នាក់​ៗ សុទ្ធតែ​ប្រើ​អស់​សមត្ថភាព​រៀងខ្លួន ដល់​ថ្នាក់​អ្នក​រៀបចំ​ការ​ប្រកួត​ក៏​លាន់មាត់​។

លោក ញាណ សុធី អ្នក​រៀបចំ​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ការ​សរសើរ​ចំពោះ​កីឡាករ​ខាងលើ ដោយ​ថា ប្រសិនបើ​កីឡាករ​ល្បី​ៗ​ដែល​ឡើង​កូដ​ហើយ ប្រឹងប្រែង​ប្រកួត​គ្នា​បាន​ល្អ​ដូច​អ្នក​ទាំង​ពីរ លោក​ថា វិស័យ​ប្រដាល់​នៅ​កម្ពុជា នឹង​មានការ​គាំទ្រ​មិន​អន់​ទេ ដោយសារ​តែ​អ្នក​ទស្សនា គឺ​សុទ្ធតែ​ចង់​ទស្សនាការ​ប្រកួត​គូ​ល្អ​បែប​ហ្នឹង​។

លោក​ថា នឹង​ដាក់​គេ​ប្រកួត​គ្នា​អោយ​បាន​ញឹក ដើម្បី​អោយ​កាន់តែ​មានឈ្មោះ​បោះ​សំលេង ក៏​ដូច​ជា​លើកទឹកចិត្ត​កីឡាករ​ដែល​ខំប្រឹង​ប្រែង​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ដ៏​ទាក់ទាញ​របស់​គូ​ទាំង​ពីរ បើ​ទោះជា​ប្រឹង​អស់​សមត្ថភាព​រៀងខ្លួន ហើយ​មើលទៅ​ពិបាក​មើល​ដឹង​ថា អ្នក​ណា​ឈ្នះ ក៏​គណៈកម្មការ​នៅ​តែ​រក​ឃើញ​អ្នកមាន​ប្រៀប ដោយ​កំណត់​អោយ​កីឡាករ​បង្គោល​ក្រហម សេក គឹ​ម​អាន ឈ្នះ​ពិន្ទុ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ