ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​៖​ថវិកា​ដើម្បី​ធ្វើ​ទំនើប​កម្ម មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជិត​100​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ថវិកា​…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា
ថវិកា​ ដែល​សប្បុរសជន​ចូលរួម រួម​ទាំង​ថវិកា​របស់​រដ្ឋ​បាន​ជិត​១០០​លាន​ដុល្លារ​ហើយ​ដើម្បី​ផ្តល់ជូន ​មន្ទីរ ពេទ្យ​កាល់​ម៉ែ​ត​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា លើ​បណ្តាញ​សង្គម​ថា បន្ទាប់​ពី​ការ​អំពាវនាវ​របស់ខ្ញុំ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ដល់​ពេល​នេះ​សប្បុរសជន​ដែល​បាន​ចូលរួម​បាន​ថវិកា​សរុប​ចំនួន ៦៤.០៤៣.៥៦១​ដុល្លារ ។ បើ​គិត​ទាំង​ថវិការដ្ឋ​៣០​លាន​ដុល្លារ​ផង គឺ​មាន​ចំនួន ៩៤.០៤៣.៥៦១​ដុល្លារ ។

សម្តេច​តេ​ជោ ក៏​សូម​អរគុណ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស និង​សង្ឃឹមថា នឹង​មាន​សប្បុរសជន​ផ្សេង​ទៀត​បន្ត​ចូលរួម ដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​បង្អែក​របស់​ជាតិ ដែល​មាន​លក្ខណៈ​ទំនើប និង​ពហុ​ឯកទេស ។

សូម​ជម្រាប​ថា ការ​ដែល​សម្តេច​តេ​ជោ សម្រេច​ប្រគល់​ថវិការដ្ឋ​សម្រាប់​ធ្វើការ​សាងសង់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ធ្វើ​ទំនើប​កម្ម​នោះគឺ​ខណៈ​ម្តាយក្មេក​របស់​សម្តេច​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​នេះ ហើយ​សម្តេច​តេ​ជោ​មើលឃើញ ពី​ភាព​ខ្វះខាត​របស់​មន្ទីរពេទ្យ​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន ខណៈ​គ្រូពេទ្យ​ជំនាញ​មាន​ច្រើន ៕

អត្ថបទសរសេរ ដោយ