ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ដែលថ្លើមពាសមេឃ ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ និង​លោក​វរសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ និង​លោក​វរសេនីយ៍ឯក ទៀង ចន្ទ​សារ អធិការ​នគរបាលខណ្ឌ បាន​បង្ហាញមុខ​បុរស​៦​នាក់​ដែល​ជា​អ្នក​ផលិត​ផ្លា​ក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​ផលិត​ផ្លា​ក​លេខ​ក្លែងក្លាយ​នៅ​ចំនួន​៣​ទីតាំង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ សង្កាត់​បឹង​រាំង និង​សង្កាត់​ចតុមុខ ដោយ​ដកហូត​ផ្លា​ក​លេខ​រថយន្ត​និង​ម៉ូតូ​ក្លែងក្លាយ បាន​សរុប​ចំនួន​៧០​បន្ទះ រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា បុរស​ទាំង​៦​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន
១-​ឈ្មោះ យ៉ុ​ន ផល្លា អាយុ​៥០​ឆ្នាំ
២-​ឈ្មោះ ណុ​ល ណែន អាយុ​៤៥​ឆ្នាំ
២-​ឈ្មោះ ឡ​ន ផល្លា អាយុ​៣១​ឆ្នាំ
៤-​ឈ្មោះ ឈូ ឈិ​ន អាយុ​៤៩​ឆ្នាំ
៥-​ឈ្មោះ ផេង ធិ អាយុ​៣៧​ឆ្នាំ
៦-​ឈ្មោះ​ថោ​ង សំណាង អាយុ​៣៣​ឆ្នាំ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ផលិត​ផ្លា​ក​លេខ​យានយន្ត​ក្លែងក្លាយ​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​អស់​រយៈពេល​២​ស​ប្តា​ហ៍ ដោយ​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ប៉ុស្តិ៍​បឹង​រាំង និង​ប៉ុស្តិ៍​ចតុមុខ បាន​ចុះ​ពិនិត្យ​ចំនួន​៧​ទីតាំង​ជា​បន្តបន្ទាប់​គ្នា ។ នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ធ្វើការ​បង្ក្រាប​៣​ទីតាំង ចាប់​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដកហូត​បាន​ផ្លា​ក​លេខ​រថយន្ត​និង​ម៉ូតូ​បាន​ចំនួន​២២​បន្ទះ ក្នុង​នោះ​មាន​ផ្លា​ក​លេខ​ស៊ី​វិល​ចំនួន​១០​បន្ទះ ផ្លា​ក​លេខ ន​.​ប ចំនួន​៣​បន្ទះ ផ្លា​ក​លេខ ខ​.​ម ចំនួន​៥​បន្ទះ ផ្លា​ក​លេខ​កាសែត​១​បន្ទះ ម៉ាស៊ីន​កុំព្យូទ័រ​២​គ្រឿង ម៉ាស៊ីន​កាត់​ស្ទី​គ័​រ​ចំនួន​២​គ្រឿង រួម​ទាំង​ថ្នាំ​ពណ៌ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

នៅ​សង្កាត់​បឹង​រាំង​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​ផ្លា​ក​លេខ​រថយន្ត​និង​ម៉ូតូ​ចំនួន​២០​បន្ទះ ក្នុង​នោះ​មាន​ផ្លា​ក​លេខ​រថយន្ត​ស៊ី​វិល​៣​បន្ទះ ផ្លា​ក​លេខ ន​.​ប ៤​បន្ទះ ផ្លា​ក​លេខ​ខ​.​ម ២​បន្ទះ ផ្លា​ក​លេខ​ម៉ូតូ​ស៊ី​វិល​៨​បន្ទះ ផ្លា​ក​លេខ​ម៉ូតូ ន​.​ប មួយ​បន្ទះ និង​ផ្លា​ក​លេខ ខ​.​ម មួយ​បន្ទះ រួម​ទាំង​ថ្នាំ​បាញ់​បន្ទះ​ដែក​ស័ង្កសី​មួយ​ចំនួន​ទៀត ។

នៅ​ក្នុង​សង្កាត់​ចតុមុខ ធ្វើការ​បង្ក្រាប​១​ទីតាំង ឃាត់ខ្លួន​បាន​មនុស្ស​ម្នាក់ ដកហូត​បាន​ផ្លា​ក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ សរុប​ចំនួន​៣៣​បន្ទះ ក្នុង​នោះ​មាន​ផ្លា​ក​លេខ​រថយន្ត​ស៊ី​វិល​ចំនួន​២១​បន្ទះ ផ្លា​ក​លេខ​រថយន្ដ​រដ្ឋ​២​បន្ទះ ផ្លា​ក លេខ​រថយន្ត​ចង្កូត​ស្តាំ​៣​បន្ទះ ផ្លា​ក​លេខ​ម៉ូតូ ខ​.​ម ចំនួន​៦​បន្ទះ ផ្លា​ក​លេខ​ម៉ូតូ​ស៊ី​វិល​១​បន្ទះ និង ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

ជា​រួម​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ផ្លា​ក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ​ទាំង​៧​កន្លែង នៅ​ក្នុង​សង្កាត់​ទាំង​៣​នេះ​បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ដកហូត​បាន​ផ្លា​ក​លេខ​រថយន្ត ម៉ូតូ ទាំង​ផ្លា​ក​លេខ​រដ្ឋ ស៊ី​វិល នគរបាល ខេមរភូមិន្ទ សរុប​ចំនួន​៧០​បន្ទះ កុំព្យូទ័រ​ចំនួន​៧​គ្រឿង ម៉ាស៊ីន​កាត់​ស្ទី​គ័​រ​២​គ្រឿង ថ្នាំ​បាញ់ បន្ទះ​ស័ង្កសី រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​ជា​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ធំ​ទៀត ។ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត ដែល​ចៀស​មិន​រួច​ពី​មានទោស​ឡើយ ព្រោះ​ជា​មុខរបរ​ទុច្ចរិត ៕

អត្ថបទសរសេរ ដោយ