ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​១​ទល់​នឹង​៥ ​អ្នក​ចាញ់​ចូល​ពេទ្យ​អ្នក​ឈ្នះ​ចូល​គុក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អំពើ​ហង្សា​ដ៏​ឃោ​ឃៅមួយ ដែល​ផ្ដើម​ចេញពី​ការ​ប៉ះ​ទ​ង្កិ​ច​ដោយ​ពាក្យ​សម្តី ពេល​កំពុង​ផឹកស៊ី ទីបំផុត​ ភាគី​ម្ខាង​ដែល​មាន​គ្នា​ចំនួន​៥​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​ព្រូត​គ្នា​វាយ​សំពង​បុរស​ម្នាក់​ដែល​មាន​តែ​ម្នាក់ឯង ​បណ្ដាល​ឲ្យ​របួស​បែកក្បាល កាលពី​៧​យប់​នៅ​ថ្ងៃ​ទី​២៩…

ខេត្តបាត់ដំបង ៖ អំពើ​ហង្សា​ដ៏​ឃោ​ឃៅមួយ ដែល​ផ្ដើម​ចេញពី​ការ​ប៉ះ​ទ​ង្កិ​ច​ដោយ​ពាក្យ​សម្តី ពេល​កំពុង​ផឹកស៊ី ទីបំផុត​ ភាគី​ម្ខាង​ដែល​មាន​គ្នា​ចំនួន​៥​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​ព្រូត​គ្នា​វាយ​សំពង​បុរស​ម្នាក់​ដែល​មាន​តែ​ម្នាក់ឯង ​បណ្ដាល​ឲ្យ​របួស​បែកក្បាល កាលពី​៧​យប់​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា នៅ​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​ខេត្ត ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ព្រូត​គ្នា​វាយ​ឲ្យ​របួស​នោះ​ឈ្មោះ រឿ​ម សុខា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ថា​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នៅ​ត្រង់​ចំណុច​ក្រុម​ទី​41 ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​អោយរ​ងរ​បួស​ត្រង់​ក្បាល ​។


ក្រោយ​ទទួល​បណ្តឹង​ភ្លាម កំលាំង​យើង​បាន​ចុះ​ធ្វើការ​សុ​ើ​ប​អង្កេត​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 05​នាក់ មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់់ដំបង ដើម្បី​ធ្វើការ​សាកសួរ ​៖
1-​ឈ្មោះ ពៀន បៀ​ន ភេទ​ប្រុស អាយុ 34​ឆ្នាំ
2-​ឈ្មោះ នី ណា​រី ភេទ​ប្រុស អាយុ 31​ឆ្នាំ
3-​ឈ្មោះ ហៀន ចិន ភេទ​ប្រុស អាយុ 31​ឆ្នាំ
4-​ឈ្មោះ ធី លី ភេទ​ប្រុស អាយុ 20​ឆ្នាំ
និង5-​ឈ្មោះ ងៀ​ន ងើប ភេទ​ប្រុស អាយុ 22​ឆ្នាំ ។ ជនសង្ស័យ​ទាំង 5​នាក់​នេះ មាន​ទីលំនៅ ភូមិ​សំបក​មាស ឃំ​ុ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិសាត់ ដូច​គ្នា ។

ក្រោយ​ពី​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ ពិតជា​បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណំ​ុ​រឿង​បញ្ជូន​ទៅ​តាម​និ​តិ​វិធី​ច្បាប់។

អត្ថបទសរសេរ ដោយ