អ្នកខ្លះមិនចូលចិត្តឲ្យខ្លួនចាស់ឡើយ នៅពេលនឹកដល់រឿងចាស់ពេលណាក៏កើតទុក្ខ ព្រោះខ្លាចអស់ស្អាត ខ្លាចគេលែងស្រឡាញ់ ហើយក៏ខំព្យាយាមបិទបាំងនូវសភាពចាស់របស់ខ្លួន ប្រឹងប្រែងកែច្នៃប៉ះប៉ូវសព្វបែបយ៉ាងដើម្បីបិទបាំងភ្នែកអ្នកដទៃឱ្យគេមើលឃើញនៅតែស្អាត នៅតែក្មេង តែតាមពិតសុទ្ធតែជារឿងកាឡៃសោះ ទីបំផុតចាស់គឺនៅតែចាស់ដដែល ។
តាមពិតទៅខ្លួនប្រាណយើងនេះកំពុងចាស់គ្រប់ដង្ហើម ចាស់ជានិច្ចចាប់តាំងពីខ្លួនកើតមកពេលណាគឺយើងចាយអាយុរហូតចាយទាល់តែអស់ពោលគឺ កំពុងតែសន្សឹមៗទៅរកឈាបនដ្ឋានគ្រប់គ្នា មិនមានអ្នកណាម្នាក់គេចស្លាប់រួចឡើយ ។
ត្រូវដឹងថា អ្នកដែលកើតមកយូរហើយ អាយុរបស់ខ្លួនកំពុងស្រកស្រុតចុះទៅជាលំដាប់ គឺកាន់តែអស់ទៅបន្តិចម្តងៗ ប្រៀបដូចដាក់ទឹកមួយកែវនៅកណ្តាលថ្ងៃ ពីមួយខណៈទៅមួយខណៈទឹកនោះនឹងស្រកបន្តិចម្តងៗយ៉ាងណា អាយុជីវិតរបស់មនុស្សយើងក៏មានសភាពយ៉ាងនោះដែរ ព្រោះជរារួមរឹតរាងកាយ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ