ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​បន្សាបថ្នាំ​ញៀន​​ជា​ច្រើន​​រាគ​ផង ក្អួត​​​ផង ផ្អើល​ក្នុង​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ប្រុស​-​ស្រី​ដែល​កំពុង​ស្តារ​និ​តិ​សម្បទា​បន្សាបថ្នាំ​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ប្រមាណ​ជាង​១៥០​នាក់​មាន​អ​កា​រៈ​ក្អួតចង្អោរ ក្នុង​នោះ​ក៏​មាន​អ្នក​បាត់​ជីវិត​ផង​ដែរ ដោយ​សង្ស័យ​ថា ពុល​ផ្លែ​ត្រសក់​ខ្ចី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​០១…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ប្រុស​-​ស្រី​ដែល​កំពុង​ស្តារ​និ​តិ​សម្បទា​បន្សាបថ្នាំ​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ប្រមាណ​ជាង​១៥០​នាក់​មាន​អ​កា​រៈ​ក្អួតចង្អោរ ក្នុង​នោះ​ក៏​មាន​អ្នក​បាត់​ជីវិត​ផង​ដែរ ដោយ​សង្ស័យ​ថា ពុល​ផ្លែ​ត្រសក់​ខ្ចី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

តាម​ប្រភព​បឋម​ពី​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ថ្ងៃ​ទី​៣០ វិច្ឆិកា មាន​ម៉ូយ​បន្លែ​ដែល​តែង​ទិញ​បន្លែ​យក​មក​ស្ល​ហូប ហើយ​គាត់​បាន​ឲ្យ​ផ្លែ​ត្រសក់​បន្ថែម​ប្រមាណ​ជា​៣-៤​ថង់ គឺ​ព្រី​ឲ្យ ក្រៅពី​ទិញ​បន្លែ​ផ្សេង ។ ហើយ​ត្រសក់​នោះ​បាន​ទុកដាក់​ខាងក្រៅ ពេល​នោះ​មាន​ក្រុម​យុ​ជន​កំពុង​ស្តារ​និ​តិ​សម្បទា​បន្សាប​គ្រឿងញៀន បាន​នាំ​គ្នា​យក​មក​ហូប​ជ្រលក់​ជាមួយ​អំបិល​បុក​ម្ចេ​ស ខ្លះ​បាន​លាង​ទឹក​សំអាត និង​ខ្លះ​ក៏​អត់​បាន​លាង​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ហូប​រួច នៅ​យប់​នោះ​ស្រាប់តែ​មាន​អ្នក​រាគ ក្អួតចង្អោរ ហើយ​ចាប់​ផ្តើម​ខ្លាំង​ទៅ​ៗ​នៅ​រសៀល​ម៉ោង​២ ថ្ងៃ​០១ ខែធ្នូ​នេះ ហើយ​ក៏​មាន​រថយន្ត​របស់​មណ្ឌល ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​នាំ​យក​រថយន្ត​របស់​ស្នងការដ្ឋាន មក​ជួយ​ដឹកនាំ​ជញ្ជូន​វ​ជន​ប្រុស​-​ស្រី​ដែល​កំពុង​ស្តារ​និ​តិ​សម្បទា​បន្សាប​ថ្នាំ​ញៀន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ចំនួន​៧៣​នាក់ ក្នុង​នោះ​ស្រី​១៣​នាក់ និង​ប្រុស​ម្នាក់​បាន​បាត់​ជីវិត​ផង​ដែរ​។

លុះដល់​ម៉ោង​ប្រមាណ​ជា​៤​រសៀល ក៏​មាន​យុវជន​ប្រមាណ​ជាង​៩០​នាក់​ផ្សេង​ទៀត​បាន​ក្អួត​ចង្អោរ​បន្តបន្ទាប់ ក៏​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ ខណៈ​ពេល​នេះ​គឺ​កំពុង​មាន​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​៨១​នាក់ ដោយ​មាន​អ្នក​ចេញ​ត្រឡប់​ទៅ​វិញ​ខ្លះ​ហើយ ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា ពេល​នេះ​ក្រុម​គ្រូពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្ទាល់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​តែ​ម្តង ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ