ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ​កុំ​លុះ​ក្នុង​សេចក្តី​ប្រមាទ

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ដាស់តឿន​ឱ្យ​មនុស្ស​គ្រប់​ជំនាន់​កុំឱ្យ​លុះ​ក្នុង​សេចក្តី​ប្រមាទ បើ​ទោះជា​បំពេញការងារ​អ្វី​ក៏​ដោយ និង​ឱ្យ​និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍ ពាក្យពិត​ត្រង់​ទៅ​បាន​ហើយ ព្រោះថា​អ្នក​ប្រមាទ​មិន​ដែល​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​ឡើយ ។ ដោយសារ​តែ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​នេះ​ឱ្យ​ផល​មិនល្អ​បែប​នេះ​ហើយ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​និយាយ​ពាក្យពិត​ត្រង់ ពាក្យ​មាន​ប្រយោជន៍​មិន​ធ្វេសប្រហែ​ស…

អ្នកប្រាជ្ញ​ដាស់តឿន​ឱ្យ​មនុស្ស​គ្រប់​ជំនាន់​កុំឱ្យ​លុះ​ក្នុង​សេចក្តី​ប្រមាទ បើ​ទោះជា​បំពេញការងារ​អ្វី​ក៏​ដោយ និង​ឱ្យ​និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍ ពាក្យពិត​ត្រង់​ទៅ​បាន​ហើយ ព្រោះថា​អ្នក​ប្រមាទ​មិន​ដែល​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​ឡើយ ។

ដោយសារ​តែ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​នេះ​ឱ្យ​ផល​មិនល្អ​បែប​នេះ​ហើយ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​និយាយ​ពាក្យពិត​ត្រង់ ពាក្យ​មាន​ប្រយោជន៍​មិន​ធ្វេសប្រហែ​ស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ឡើយ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ ។

ព្រោះតែ​ទោស​នៃ​សេចក្តី​ប្រមាទ​ឱ្យ​ផល​ធ្ងន់ធ្ងរ​យ៉ាងនេះ​ហើយ បើ​បុគ្គល​ណា​ធ្វេសប្រហែស បុគ្គល​នោះ​ទុកដូចជា​មនុស្ស​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ​ផង និង​ប្រយោជន៍​បរលោក​ផង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ