ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ខួប​២​ធ្នូ លើក​ទី​៤១ កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ​នេះ បាន​ប្រារព្ធ​មី​ទ្ទី​ញ​អបអរសាទ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា (២​ធ្នូ ១៩៧៨- ២​ធ្នូ ២០១៩)…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ​នេះ បាន​ប្រារព្ធ​មី​ទ្ទី​ញ​អបអរសាទ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា (២​ធ្នូ ១៩៧៨- ២​ធ្នូ ២០១៩) ។ មី​ទ្ទី​ញ​ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​នានា​ជា​ច្រើន​រូប នៅ​សាលសន្និសីទ​ចតុមុខ ។

សម្តេច ហេង សំ​រិ​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​« យើង​ទាំងអស់​គ្នា សូម​ចាត់​ទុក​អង្គ​មី​ទ្ទី​ញ នា​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត ចំពោះ​បុព្វហេតុ​នៃ​ការ​រស់រាន​មានជីវិត​ឡើង​វិញ​របស់​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា និង​សូម​ប្រកាស​ជា​ឱឡារិក​ថា​រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំងអស់​គ្នា​ឱ្យ​ចាក​ផុត​ពី​មហន្តរាយ​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រណសិរ្ស​២ ធ្នូ នៅ​បាន​ជួយ​ស្តារ​កសាង និង​អភិវឌ្ឍន៍ ! និង​ជាតិ​នៅ​គ្រប់​ទិស​ទី​ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា​មានការ​កែប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​» ។

សម្តេច​ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ការ​ខិតខំ​របស់​គណៈកម្មាធិការ​រណសិរ្ស​នៅ​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី​ដឹកនាំ និង​ពង្រឹងពង្រីក​កម្លាំង​មហា​សាមគ្គី​ប្រជាជន​គ្រប់​សមាសភាព​ក្នុង​សង្គម ដើម្បី​ចូលរួម​កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើ​គ្រប់​វិស័យ ស្រប​តាម​ស្មារតី​លក្ខន្តិកៈ​សេចក្តី​សម្រេចចិត្ត​មហាសន្និបាត​លើក​ទី​៥ ដោយ​បាន​ចូលរួម​ចំណែក​ធ្វើ​ការងារ​ចលនា​មហាជន និង​កាតព្វកិច្ច​សំខាន់​ៗ​ជា​ច្រើន​ទៀត តាម​កម្មវិធី​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​បុព្វហេតុ​កសាង ការពារ និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ។

សម្តេច​បន្ថែម​ថា ក្នុង​ពេល​ដែល​យើង​ទាំងអស់​គ្នា​បាន និង​កំពុង​សប្បាយ​រីករាយ​អបអរសាទរ​ចំពោះ​សមិទ្ធផល​សម្រេច​បាន យើង​ក៏​មិន​អាច​បំភ្លេច​បាន​នូវ​ពលិកម្ម និង​ការ​បូជា​អាយុជីវិត​របស់​បងប្អូន​ជនរួមជាតិ​ដែល​បាន​ធ្វើការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អមនុស្សធម៌​ទាំងឡាយ​របស់​ពួក​ឃាតករ​កម្ពុជា​ប្រជាធិបតេយ្យ និង​សូម​សម្តែង​នូវ​ការ​វ​ភក្តី និង​ការ​ចង់​ចាំ​ជា​និច្ច​នូវ​គុណូបការៈ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​នៃ​វីរបុរស​វីរនារី​យុទ្ធ​ជន យុទ្ធ​នារី កម្មាភិបាល ស្នេហា​ជាតិ ដែល​បាន​ធ្វើ​ពលី​កម្ម​ប្រកបដោយ​វីរភាព​ខ្ពង់ខ្ពស់ ដើម្បី​ជាតិ​មាតុភូមិ និង​បាន​តម្កល់​ទុក​នូវ​គម្រូ​ដ៏​ល្អ​សម្រាប់​កុលបុត្រ​កុលធីតា​គ្រប់​ជំនាន់ ។

សម្តេច​បាន​គូសបញ្ជាក់​ថា​«​ទោះបីជា​អស់​រយៈពេល​៤១​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​ក្តី​យើង​ទាំងអស់​គ្នា​ពិតជា​មិន​អាច​បំភ្លេច​បាន​នូវ​អតីតកាល​ដឹង​ងឹ​ត​សូន្យសុង​ដែល​ពោរពេញ​ទៅ​ដោយ​ទុក្ខវេទនា​ការ​ឈឺចាប់​ខ្លោចផ្សារ និរាស​ព្រាត់ប្រាស់ ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បាន​ឡើយ ។ ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា​« រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែល​ជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅ​ក្នុង​តំបន់​រំដោះ​នា​ភូមិ​ជើង​ឃ្ល ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​រណសិរ្ស​ប្រជាជន​គ្រប់​ទិស​ទី​បាន​ក្រោកឈរ​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ការ​គាំទ្រ​ពី​មិត្តភក្តិ ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រហូត​ដល់​ទទួល​បាន​ជ័យ​ជំនះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ ។ មហា​ជ័យ​ជំនះ ៧​មក​រា ១៩៧៩ បាន​បញ្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បើក​ឡើង​នូវ​សករាជ​ថ្មី​ប្រជាជន​កម្ពុជា​យើង​ក៏​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​ឱកាស​ដើម្បី​ស្តា​កសាង​មាតុភូមិ​របស់​ខ្លួន​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ