ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥត​ល្ហែ ចុះ​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​៣​កន្លែង​ផ្អើល​ទៀតហើយ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ចម្រុះ​រួម​មាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ការងារ​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល កំលាំង​ប៉ុស្តិ​រដ្ឋបាល​ប៉ុស្តិ​ទួល​ព្រេច មេឃុំ​ទួល​ព្រេច មេ​ភូមិ​ម៉ី​ន​រៀម…

ខេត្តកណ្តាល ៖ កម្លាំង​ចម្រុះ​រួម​មាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ការងារ​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល កំលាំង​ប៉ុស្តិ​រដ្ឋបាល​ប៉ុស្តិ​ទួល​ព្រេច មេឃុំ​ទួល​ព្រេច មេ​ភូមិ​ម៉ី​ន​រៀម ភូមិ​រំលិច និង​ភូមិ​ច្រក​ក្រសាំង ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ចុះ បង្ក្រាប​ទីតាំង​ផលិត​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​៣​ទីតាំង និង​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ដោយឡែក​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​អប់រំ​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ការងារ​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ទីតាំង​ទី​១-​ឈ្មោះ ជុន មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រិច ស្រុក​អង្គរ​ស្នួល ខេត្តកណ្តាល​។ ទីតាំង​ទី​២-​ឈ្មោះ ជឹ​ម ជុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទី​នៅ ភូមិ​ម៉ឺន​រៀម ឃុំ​ទួល​ព្រេច ស្រុក​អង្គរ​ស្នួល ខេត្តកណ្តាល និង​ទីតាំង​ទី​៣-​ឈ្មោះ យ៉ិ​ន រ៉ុ​ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​ក្រសាំង ឃុំ​ទួល​ព្រេច ស្រុក​អង្គរ​ស្នួល ខេត្តកណ្តាល ។ សរុប​ទីតាំង​ទាំង​៣ រក​ឃើញ​មាន​ម៉ូ​ទ័​រ​កូរ​ស្ករ​ចំនួន​៥​គ្រឿង​, ខ្ទះ​រំងាស់​ស្ករ​ចំនួន​៦ និង​ស្ករស​ចំនួន​៤៥​បាវ ស្មើ​២.២៥០​គីឡូក្រាម​។ លោក​បាន​បន្ថែម​ទៀត​ថា ស្ករត្នោត​ក្លែងក្លាយ​ផលិត​រួច​ចំនួន​៧៤​ធុង ស្មើនឹង​២២២០​គីឡូក្រាម​។

ដោយ​មានការ​ឯកភាព​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ចំពោះ​ម្ចាស់​ទីតាំង​ផលិត​កែ​ច្នៃ​ស្ករត្នោត​ទាំង​បី​ទីតាំង​លើ​បាន​ហៅ​មក​អប់រំ​ធ្វើ​កិច្ចសន្យា​មិន​អោយ​ប្រព្រឹត្ត​បន្ត​ទៀត​ឡើយ ។ ចំណែក​វត្ថុ​តាង​រួម​មាន​ម៉ូ​ទ័​រ​កូរ​ស្ករ, ខ្ទះ, ស្ករស និង​ស្ករត្នោត​ក្លែងក្លាយ​កែ​ច្នៃ​រួច បាន​យក​មក​រក្សា​ទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​អង្គរ​ស្នួល​ដើម្បី​ចាត់ការ​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ