ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​សម្លា.ប់សត្វ

4 ឆ្នាំ មុន

អំពើ​សម្លាប់សត្វ​បើទុកជា​មិនឃើញ​ទោស​ក្នុង​ជាតិ​នោះ ក៏​គង់​នឹង​មានទោស​ក្នុង​ជាតិ​ខាង​មុខ​ឲ្យ​រង​ទុក្ខ​ក្នុង​អបាយភូមិ​មាន​នរក​ជាដើម​មិន​ខាន​ឡើយ លុះ​រួច​អំពី​នោះ​មក ក៏​មក​កើតជា​មនុស្ស​អាយុ​ខ្លី និង​មាន​រោគ​ច្រើន ។ ព្រោះហេតុនោះ​បានជា​អំពើ​ដែល​សម្លាប់សត្វ លោក​ឲ្យ​ឈ្មោះ​ថា បាប ជា​អំពើអាក្រក់​មិន​គួរ​ធ្វើ​។…

អំពើ​សម្លាប់សត្វ​បើទុកជា​មិនឃើញ​ទោស​ក្នុង​ជាតិ​នោះ ក៏​គង់​នឹង​មានទោស​ក្នុង​ជាតិ​ខាង​មុខ​ឲ្យ​រង​ទុក្ខ​ក្នុង​អបាយភូមិ​មាន​នរក​ជាដើម​មិន​ខាន​ឡើយ លុះ​រួច​អំពី​នោះ​មក ក៏​មក​កើតជា​មនុស្ស​អាយុ​ខ្លី និង​មាន​រោគ​ច្រើន ។

ព្រោះហេតុនោះ​បានជា​អំពើ​ដែល​សម្លាប់សត្វ លោក​ឲ្យ​ឈ្មោះ​ថា បាប ជា​អំពើអាក្រក់​មិន​គួរ​ធ្វើ​។ អ្នកប្រាជ្ញ​ទាំងឡាយ​ដែល​ជឿ​កម្ម និង​ផលរប​ស់កម្ម​ លោក​មិន​សម្លាប់សត្វ​ដោយ​ខ្លួនឯង និង​មិន​ប្រើ​គេ​ឲ្យ​សម្លាប់​ឡើយ ព្រោះមានកម្មធ្ងន់ណាស់ ។

លើស​ពី​នេះ​ទៀត​លោក​បាន​ទាំង​បបួល​អ្នក​ដទៃ ដែល​ជឿ​តាម​ពាក្យ​សម្ដី​របស់​លោក​ឲ្យ​ឈប់​សម្លាប់ និង​និយាយ​ទូន្មាន​គេ​ឲ្យ​មានចិត្ត​មេត្តា​ប្រណី​សត្វ​និង​មនុស្ស​ថែម​ទៀត​។ មិន​គ្រាន់តែ​មានចិត្ត​មេត្តា​ប៉ុណ្ណោះ បាន​ទាំង​ឲ្យ​ទាន​ទាំងឡាយ មាន​បាយ​និង​ទឹកជា​ដើម​ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​របស់​មនុស្ស​និង​សត្វ​ឥត​រើសមុខ​ឲ្យ​បាន​សុខ​ទៀត​ផង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ