ខេត្តកំពត ៖ ដណ្ដើមគ្នាកាន់កាប់ដីភ្នំជាប់ជួរភ្នំឧស្យានជាតិព្រះមុនីវង្សបូកគោ ប្រជាពលរដ្ឋមួយគ្រួសារដែលមានប្ដីឈ្មោះឆាយ ផាន្នី ហៅនាង អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះមូល សារឿន អាយុ៥២ឆ្នាំ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ប្រជាពលរដ្ឋមួយគ្រួសារនេះបាននិយាយទាំងពីរនាក់ប្ដីប្រពន្ធប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពេលនេះលែងខ្លាចអ្វីទៀតហើយ ព្រោះអាជ្ញាធររួមទាំងតុលាការខេត្តកំពតផងដែរ កាលពីថ្ងៃ២៨ ខែវិច្ឆិកា ពួកគាត់បានលើកគ្នាមួយហ្វូងចុះមកពិនិត្យមើលដីគាត់នៅជើងភ្នំក្នុងភូមិសាស្ត្រភូមិចង្ហោន់តែជាប់ជួរភ្នំឧស្យាជាតិព្រះមុនីវង្សបូកគោ។
លោកឆាយ ផាន្នី ហៅនាង និយាយរៀបរាប់ថា អាជ្ញាធរបានប្រាប់គាត់ថា ការចុះពិនិត្យដីនៅភ្នំមួយនេះពាក់ពន្ធ័នឹងដើមបណ្ដឹងឈ្មោះកែវ មុនី ហៅផុក ជាមន្ត្រីនគរបាលនៅខេត្តកំពតបានចោទប្រកាន់ថាឈ្មោះឆាយ ផាន្នី និងប្រពន្ធឈ្មោះមូល សារឿន នោះរស់នៅលើដីរបស់ខ្លួននៅលើភ្នំនោះចំនួន៥ហិកតា ។ ប៉ុន្តែការលើកគ្នាមកច្រើនបែបនេះគេមិនទាន់បណ្ដេញចេញ ឬក៏ធ្វើអ្វីមួយមកលើក្រុមគ្រួសារនេះទេ គ្រាន់តែតុលាការខេត្តកំពតនិយាយប្រាប់ថាការចុះមកពិនិត្យថ្ងៃនេះគ្រាន់តែអោយដឹងភូមិសាស្ត្រដីតែប៉ុណ្ណោះ តែបើមកលើកក្រោយមានក្រុមជំនាញមកវាស់វែងមើលហើយបើដីអ្នកឯកមានសិទ្ធិកាន់កាប់ប៉ុន្មានយកត្រឹមតែប៉ុណ្ណឹងទៅសល់ប៉ុន្មានគឺជាដីគេ។ លោកតុលាការរូបនោះបានសួរសំណួរចោទទៅឆាយ ផាន្នី ហៅនាង ថា ហេតុអ្វីបានជារស់នៅលើដីរដ្ឋ ។ ឆាយ ផាន្នី ហៅនាង និយាយថាដីនៅភ្នំចង្ហោន់នេះគ្រួសារគាត់កាន់កាប់តាំងពីឆ្នាំ១៩៩៨រហូតមកដល់ឆ្នាំ២០១៩នេះ។
គ្រួសារនេះបាននិយាយមិនលាក់បាំងថា ក្នុងចំនួន៧ហិកតានោះមានកម្មសិទ្ធិស្របច្បាប់តែ១ហិកតាកន្លះទេ ។ ឆាយផាន្នី ហៅនាង និយាយថា ឈ្មោះកែវ មុនី ហៅផុក ជាមន្ត្រីនគរបាលក៏គាត់ស្គាល់ដែរ តែរឿងយកដីភ្នំដូចគ្នាបានចែកដាច់ពីគ្នារួចហើយ ព្រោះមានផ្លូវធ្វើឡើងមកលើភ្នំបានពុះចំកណ្ដាលរួចហើយ ហេតុអីលោកផុក ទៅប្ដឹងតុលាការចង់ទាមទាអ្វីទៀត ព្រោះអីលោកផុក ជាមន្ត្រីនគរបាលនេះក៍អត់មានប្លង់កម្មសិទ្ធិកាន់កាប់ដីភ្នំដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ