ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ដោយបានខ្ចីម៉ូតូមួយគ្រឿងពីបុរសម្នាក់រួចយកទៅបាត់តាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់យីហោ នាងនួន ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើឈ្មោះ ឃុត វិបុល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ