ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! នេះ​សុទ្ធតែ​របស់​ក្លែងក្លាយ​មាន​រហូត​ដល់​៧​ទីតាំង(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក សុខ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ និង​លោក​វរៈសេនីយ៍ឯក ទៀង ចន្ទ​សារបាន​ធ្វើការ​បង្ហាញមុខ​បុរស​ជា​ជនសង្ស័យ​អ្នក​ផលិត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ​ចំនួន​៦​នាក់ ។

ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​ផលិត​ស្លាក​លេខ​ក្លែងក្លាយ​នៅ​ក្នុង​សង្កាត់​ចំនួន​៣​ទីតាំង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ សង្កាត់​បឹង​រាំង និង​សង្កាត់​ចតុមុខ​ដោយ​បាន​ដកហូត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ​បាន​សរុប​ចំនួន​៧០​បន្ទះ រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង​៦​នាក់ ដែល​បាន​ចាប់​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ យ៉ុ​ន ផល្លា អាយុ​៥០​ឆ្នាំ ទី​២-​ឈ្មោះ ណុ​ល ណែន អាយុ​៤៥​ឆ្នាំ ទី​២-​ឈ្មោះ ឡ​ន ផល្លា អាយុ​៣១​ឆ្នាំ ទី​៤-​ឈ្មោះ ឈូ ឈិ​ន អាយុ​៤៩​ឆ្នាំ ទី​៥-​ឈ្មោះ ផេង ធិ អាយុ​៣៧​ឆ្នាំ និង​ទី​៦-​ឈ្មោះ ថោ​ង សំណាង អាយុ​៣៣​ឆ្នាំ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ផលិត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​២​ស​ប្តា​ហ៍​មកនេះ​របស់​កម្លាំង​ជំនាញ​នៃ​អធិការ ដ្ឋា​ន​ខណ្ឌដូនពេញ​សហការ​ជាមួយ និង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ប៉ុស្តិ៍​នគរបាល​បឹង​រាំង និង​ប៉ុស្តិ៍​នគរបាល​ចតុមុខ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​រហូត​ទៅ​ដល់​ចំនួន​៧​ទីតាំង​ជា​បន្តបន្ទាប់​គ្នា​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​បង្ក្រាប​របស់​កម្លាំង​លើ​នេះ​ដែរ​មាននៅ​ក្នុង​សង្កាត់​ផ្សារ ថ្មី​៣ ចំនួន​៣​ទីតាំង ដោយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ ​ដកហូត​បាន​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​បាន​ចំនួន​២២​សន្លឹក ក្នុង​នោះ​មាន​ស្លាក​លេខ​ស៊ី​វិល​ចំនួន​១០ ស្លាក​លេខ ន​.​ប ចំនួន​៣​ស្លាក​លេខ ខ​.​ម ចំនួន​៥​សន្លឹក ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​២​គ្រឿង ម៉ាស៊ីន​កាត់​ស្ទី​គ័​រ​ចំនួន​២​គ្រឿង រួម​ទាំង​ថ្នាំ​ពណ៌ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

សង្កាត់​បឹង​រាំង​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ដកហូត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ចំនួន ២០​ស្លាក លេខ​មាន​ស្លាក​លេខ​រថយន្ត​ស៊ី​វិល​ចំនួន​៣ ស្លាក​លេខ ន​.​ប ចំនួន​៤​បន្ទះ ស្លាក​លេខ ខ​.​ម ២ ស្លាក​លេខ​ម៉ូតូ ស៊ី​វិល​ចំនួន​៨ ស្លាក​លេខ​ម៉ូតូ ន​.​ប ចំនួន​១ និង​ខ​.​ម ១ រួម​ទាំង​ថ្នាំ​បាញ់ បន្ទះ​ដែក​ស័ង្កសី​មួយ​ចំនួន​ទៀត ។

ចុង​ក្រោយ​នៅ​ក្នុង​សង្កាត់​ចតុមុខ​ធ្វើការ​បង្ក្រាប​១​ទីតាំង ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​ម្នាក់​ដកហូត​បាន​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ​បាន​សរុប​ចំនួន​៣៣​សន្លឹក ក្នុង​នោះ​មាន​ស្លាក​លេខ​រថយន្ត​ស៊ី​វិល​ចំនួន​២១​សន្លឹក ស្លាក​លេខ​រថយន្ដ​រដ្ឋ ២​សន្លឹក ស្លាក​លេខ​រថយន្ត​ចង្កូត​ស្តាំ​៣​បន្ទះ ស្លាក​លេខ​ម៉ូតូ ខ​.​ម ៦ ស្លាក​លេខ​ម៉ូតូ​ស៊ី​វិល ១ បន្ទះ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែងក្លាយ​ទាំង​៧​កន្លែង នៅ​ក្នុង​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ សង្កាត់​បឹង​រាំង និង​សង្កាត់​ចតុមុខ​ដោយ​បាន​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ចំនួន​៦​នាក់ ដកហូត​បាន​សម្ភារ​មួយ​ចំនួន​ធំ រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​ជា​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ធំ​ទៀត​ហើយ​បាន​ឃុំខ្លួន​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ