ស្ត្រេសមានឥទ្ធិពលបង្កើនការរំលាយអាហារក្នុងរាងកាយដែលអាចភ្ញោចឱ្យរាងកាយបញ្ចេញសារធាតុប៉ូតាស្យូមទៅក្រៅកាន់តែច្រើន។ប៉ុន្តែការញ៉ាំផ្លែចេកទំហំមធ្យមមួយផ្លែគឺមានជាតិប៉ូតាស្យូម ៤៥០មីលីក្រាមទៅហើយ។ វាអាចជួយបង្ការជំងឺក្រិនរឹងសរសៃឈាម និងជំងឺបេះដូងបាន។ ក្រៅពីនេះ ផ្លែចេកផ្ទុកទៅដោយវីតាមីន C ម៉ង់ហ្គាណេស ជាតិសរសៃ និងវីតាមីន B6 រហូតដល់ ៣៦ភាគរយនៃតម្រូវការយើងឯណោះ។
ផ្លែចេកមានជាតិស្ករបីប្រភេទខុសៗគ្នា និងជាតិសរសៃខ្ពស់។ វាមានសមត្ថភាពបង្កើនថាមពល ហើយការសិក្សាជាច្រើនបានអះអាងថា ផ្លែចេកអាចព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាពជាងថ្នាំទៅទៀត។ ខាងក្រោមនេះគឺជាជំងឺដែលផ្លែចេកអាចព្យាបាលបាន៖
១-ទល់លាមក ៖ ផ្លែចេកគឺជាប្រភេទនៃជាតិសរសៃ និងសារធាតុ Pectin ដ៏អស្ចារ្យ ដែលអាចភ្ញោចដល់ការរំលាយអាហារ និងលាងសម្អាតជាតិពុល និងលោហៈធ្ងន់ៗក្នុងរាងកាយបាន។ វាក៏ដើរតួនាទីជាប្រូបាយអូទិចដែរ។ ផ្លែឈើមួយនេះមានជាតិសរសៃរលាយ និងមិនរលាយ។ ជាតិសរសៃរលាយអាចបឺតស្រូបជាតិទឹកពីក្នុងពោះវៀនដែលនាំឱ្យរាកបាន។ ដូច្នេះវានឹងជួយបំបាត់អាការៈទល់លាមកបាន។
២-ស្ត្រេស ៖ ស្ត្រេសមានឥទ្ធិពលអវិជ្ជមានយ៉ាងធំមួយចំពោះសុខភាពមនុស្សយើង។ វានឹងបង្កើនការរំលាយអាហារ និងបញ្ចេញជាតិប៉ូតាស្យូមពីរាងកាយកាន់តែច្រើន។
៣-លើសសម្ពាធឈាម ៖ ការញ៉ាំជាតិប្រៃច្រើនពេក និងកង្វះជាតិប៉ូតាស្យូមសុទ្ធតែនាំឱ្យសម្ពាធឈាមឡើងខ្ពស់ទាំងអស់។ ដូច្នេះហើយ អ្នកគួរតែញ៉ាំអាហារណាដែលសម្បូរជាតិប៉ូតាស្យូមនោះគឺផ្លែចេកតែម្តង។ ការសិក្សាជាច្រើនបានអះអាងថា ប៉ូតាស្យូមអាចបន្ថយសម្ពាធឈាមលើអ្នកញ៉ាំប្រៃបាន។ ប៉ូតាស្យូមនឹងភ្ញោចដល់ការបញ្ចេញចោលជាតិប្រៃតាមទឹកនោម។ ចូរញ៉ាំផ្លែចេករាល់ព្រឹកដើម្បីរក្សាសម្ពាធឈាមឱ្យនៅធម្មតារហូត។
ចែករំលែកព័តមាននេះ