ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​គ្រឿងចក្រ​ថ្មី​ល្បីឈ្មោះ​របស់ Shantui ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតផល​គ្រឿងចក្រ​ធំ​ៗ​គ្រប់​ប្រភេទ​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក​របស់​ក្រុមហ៊ុន វី​ន​អូ​តូ ខេ​ម​បូ​ឌា (Winauto) និង Shantui ត្រូវ​បាន​ទទួលស្គាល់​ពី​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក ។…

រាជធានី​ភ្នំពេញ ៖ ផលិតផល​គ្រឿងចក្រ​ធំ​ៗ​គ្រប់​ប្រភេទ​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក​របស់​ក្រុមហ៊ុន វី​ន​អូ​តូ ខេ​ម​បូ​ឌា (Winauto) និង Shantui ត្រូវ​បាន​ទទួលស្គាល់​ពី​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក ។ ដោយឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​តែង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ទាំង​គុណភាព និង​តម្លៃ ។

ហើយ​កាលពី​ថ្ងៃ​ទី ២៨ ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ មកនេះ ក្រុមហ៊ុន​បាន​រៀបចំ​ពិព័រណ៍​ផលិតផល​ថ្មី​របស់​ខ្លួន នៅ​អគារ​លេខ ២៨៧ ផ្លូវជាតិ​លេខ ៣ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​ដាក់​តាំង​បង្ហាញ​ផលិតផល​គ្រឿងចក្រ​ជា​ច្រើន​ប្រភេទ​សម្រាប់​អតិថិជន​របស់​ខ្លួន ។

គោលបំណង​សំខាន់​នៃ​ការ​តាំងពិព័រណ៍​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ណែនាំ​ពី​ផលិតផល​ម៉ាក Shantui ដែល​ទើបតែ​នាំ​ចូល​ថ្មី​មាន​ដូច​ជា​ប្រភេទ Excavator, Bulldozer និង Wheel Loader ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​នឹង​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ផង​ដែរ សម្រាប់​អ្នកទិញ​ម៉ាស៊ីន​កាយ​ដី ម៉ាស៊ីន​ឈូស និង ម៉ាស៊ីន​ចូក ដោយ​មាន​ថែម​ជូន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក UMG Motor ដែល​ជា​ផលិតផល​ផ្ទាល់​របស់​ក្រុមហ៊ុន​ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​ការ​តាំងពិព័រណ៍​នេះ​ដែរ កញ្ញា ពា ស៊ូ​មួយ អ្នកគ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន វី​ន​អូ​តូ ខេ​ម​បូ​ឌា បានឱ្យ​ដឹង​ថា សម្រាប់​សាខា​នៅ​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​២០១០ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន ៤ សាខា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដែល​មាន​ដូច​ជា ៖ UMG ដែល​មាន​លក់​គ្រឿងចក្រ​សម្រាប់​ធ្វើ​ផ្លូវថ្នល់ ហេដ្ឋា​រចនា​សម្ព័ន្ធ ចំណែក​ក្រុមហ៊ុន Winauto មាន​លក់​រថយន្ត​ចាប់ពី Pick up រហូត​ដល់​រថយន្ត​បែន​ធំ​ៗ ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ឆ្នាំ​២០២០ ជា​ពិសេស​ទទួល​ផ្តាច់មុខ​របស់​ផលិតផល​ម៉ាក Shantui ដែល​ក្នុង​នោះ​មាន​ដូច​ជា Excavator, Bulldozer, ម៉ាស៊ីន​កាយ​ដី​, ម៉ាស៊ីន​ឈូស​ឆាយដី និង​ម៉ាស៊ីន​ចូកដី​ជាដើម ។

កញ្ញា ពា ស៊ូ​មួយ ឱ្យ​ដឹង​ទៀត​ថា ផលិតផល​ម៉ាក Shantui ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​នេះ គឺ​មាន​តម្លៃ​សមរម្យ គុណភាព​ល្អ មាន​គ្រឿងបន្លាស់​គ្រប់គ្រាន់ ងាយស្រួល​ក្នុង​ការ​ជួសជុល និង​ទទួល​បានការ​ពេញ​និយម​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក ។

ដោយឡែក​លោក Lui Yi អ្នកគ្រប់គ្រង​តំណាង​ផ្នែក​លក់​ម៉ាស៊ីន​ម៉ាក Shantui ប្រចាំ​នៅ​កម្ពុជា ក៏​បានឱ្យ​ដឹង​ដែរ​ថា សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា គឺ​ដំណើរការ​ទៅ​ល្អ​ដែល​ផលិតផល Shantui ជាប់​ក្នុង​លំដាប់​លេខ ២ ឬ​លេខ ៣ ផង​ដែរ នៅ​លើ​ពិភពលោក ជា​ពិសេស Bulldozer នៅ​ប្រទេស​ចិន ក៏​ដូច​ជា​នៅ​លើ​ពិភពលោក គឺជា​ផលិតផល​ជាប់​ចំណាត់ថ្នាក់​លេខ ១ ហើយ​ថែម​ទាំង​មាន​ក្រុមហ៊ុន​ចែកចាយ​ជាង ១៣០ ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ទៀត​ផង ។

លោក Lui Yi ក៏​បានឱ្យ​ដឹង​ពី​លក្ខណៈ​ពិសេស​ខ្លះ​ទាក់ទង​ទៅ​នឹង​ផលិតផល Shantui ដែល​ក្នុង​នោះ គឺ Bulldozer ម៉ូ​ឌែ​ល DH17C2 ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ដែល​មាន​លក្ខណៈ​ពិសេស​សម្រាប់​ឈូស​ឆាយ​ផ្លូវថ្នល់ សំឡេង​តិច ការពារ​បរិស្ថាន កម្លាំង​ម៉ាស៊ីន​ខ្លាំង ធន់ ដែល​ចូលរួម​ចំណែក​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេង​ៗ​យ៉ាង​ខ្លាំងក្លា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហាញ​ពី អេ​ស្កា​វា​ទ័​រ ME210LC ផង​ដែរ ដែល​កម្លាំង​ម៉ាស៊ីន​ខ្លាំង ធន់​ធ្វើការ​បាន​ក្នុង​រយៈពេល​យូរ ប្រើប្រាស់​ម៉ាស៊ីន​ដល់​ទៅ ៦ ដែល​បញ្ជាក់​ពី​ភាពរឹងមាំ និង​ធ្វើ​ការ​លឿន​ទាន់ចិត្ត

ក្រុមហ៊ុន វី​ន​អូ​តូ ខេ​ម​បូ​ឌា (Winauto) មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ២៨៧ ផ្លូវជាតិ​លេខ ៣ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទំនាក់ទំនង​អ្នកគ្រប់គ្រង​ផ្នែក​លក់​៖ កញ្ញា ពា ស៊ូ​មួយ លេខ​ទូរស័ព្ទ​៖ 017 265 528 /088 623 8165 ៕ ដោយ​សហការ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ