ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមីភរិយា​គប្បី​រស់នៅ​ដើម្បី​គ្នា​ទើប​មាន​សិរី

4 ឆ្នាំ មុន

ស្វាមីភរិយា​ដែល​អាច​រស់នៅ​ជាមួយ​គ្នា​បាន​សុខ​ទៅ​បាន លុះណាតែ​អ្នក​ទាំង​ពីរ​យក​សេចក្តី​សន្តោស​ជា​ធំ​គឺ បុរស​ជា​ប្តី​គួរ​រស់នៅ​ដើម្បី​ប្រពន្ធ ចំណែក​ប្រពន្ធ​ក៏​ត្រូវ​រស់នៅ​ដើម្បី​ស្វាមី​របស់​ខ្លួន​ដែរ ហើយ​បើ​មានកូន​ផង យើង​ជា​ឪពុក​ម្តាយ​ក៏​ត្រូវ​រស់នៅ​ដើម្បី​អនាគត​កូន ធ្វើ​ប្រយោជន៍​ដើម្បី​កូន លើក​ជ្រោង​គ្រួសារ​ឱ្យ​ខ្ពស់​ឡើង នោះ​ហើយ​ជា​សិរី​មង្គល​នៃ​ជីវិត​គ្រួសារ ។…

ស្វាមីភរិយា​ដែល​អាច​រស់នៅ​ជាមួយ​គ្នា​បាន​សុខ​ទៅ​បាន លុះណាតែ​អ្នក​ទាំង​ពីរ​យក​សេចក្តី​សន្តោស​ជា​ធំ​គឺ បុរស​ជា​ប្តី​គួរ​រស់នៅ​ដើម្បី​ប្រពន្ធ ចំណែក​ប្រពន្ធ​ក៏​ត្រូវ​រស់នៅ​ដើម្បី​ស្វាមី​របស់​ខ្លួន​ដែរ ហើយ​បើ​មានកូន​ផង យើង​ជា​ឪពុក​ម្តាយ​ក៏​ត្រូវ​រស់នៅ​ដើម្បី​អនាគត​កូន ធ្វើ​ប្រយោជន៍​ដើម្បី​កូន លើក​ជ្រោង​គ្រួសារ​ឱ្យ​ខ្ពស់​ឡើង នោះ​ហើយ​ជា​សិរី​មង្គល​នៃ​ជីវិត​គ្រួសារ ។

ពេល​ខ្លះ​ប្តី​ប្រពន្ធ​មានគំនិត​ផ្ទុយ​គ្នា​មែន តែ​ម្នាក់​ៗ​ត្រូវ​យល់​ថា វា​ជា​រឿង​ធម្មតា​ទេ គឺ​វា​តែ​យ៉ាង​ហ្នឹងឯង ព្រោះ​មនុស្ស​ផ្សេង​គ្នា ចិត្ត​ក៏​ផ្សេង​គ្នា នឹង​ឲ្យ​ត្រូវ​គ្នា​គ្រប់​រឿង​ទាំងអស់​យ៉ាងម៉េច​នឹង​កើត ប៉ុន្តែ​ត្រូវ​ចេះ​រៀបចំ​សម្រួល កុំ​ឲ្យ​ចេះ​តែ​គិត​ថា​គេ​ត្រូវធ្វើ​តាម​យើង​ទាំង​អស់នោះ ។

ត្រូវ​ចាំ​ថា គេ​មិន​តាម​យើង​ព្រោះ​យើង​មិន​តាម​គេ គេ​មិន​ដូច​យើង​ព្រោះ​យើង​មិន​ដូច​គេ ដូច្នេះ​ត្រូវ​ចេះ​សម្រួល​អធ្យាស្រ័យ​គ្នា​ម្ដង​បន្តិច​ៗ ភរិយា​ទន់​មក ស្វាមី​ទេរ​ទៅ​ទីបំផុត​ផ្លូវ​ណា​ក៏​ត្រូវ​ដើរទៅ​ទាំង​ពីរ​នាក់ ត្រូវ​ឈរ​លើ​ស្មារតី​ស្មោះត្រង់​ទាំងអស់​គ្នា នោះ​គ្រួសារ​ប្រាកដជា​នឹង​មាន​សុភមង្គល​ហើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ