ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ៖ ទំនាក់ទំនង​អន្តរជាតិ ដើម្បី​ប្រជាជន និង​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ គឺ​ដើម្បី​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល​មិនមែន ដើម្បី​បំផ្លាញ​ប្រជាជន និង​ប្រទេស​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ គឺ​ដើម្បី​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល​មិនមែន ដើម្បី​បំផ្លាញ​ប្រជាជន និង​ប្រទេស​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​នេះ ខណៈ​អនុញ្ញាត​ឲ្យ​លោកស្រី Angela Corcoran ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី (Commonweal th of Australia) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជួប​កាលពី​ពេល​ថ្មី​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

លោក​កឹ​ម សុខា បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អូ​ស្រា្ត​លី​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ និង​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ជា​ពិសេស​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ១៩៩ ១ និង​ការ​បន្ត​ជួយ និង​គាំទ្រ​ដល់​ដំណើរការ​ស្តា និង​កសាង​ប្រទេស​កម្ពុជា​ព្រមទាំង​ដំណើរ​ប្រជាធិបតេយ្យ ។

លោក កឹ​ម សុខា​បាន​បញ្ជាក់​ថា​៖ «​ទំនាក់ទំនង​អន្តរជាតិ​របស់ខ្ញុំ គឺ​ដើម្បី​ជាតិ​ខ្ញុំ គឺ​ដើម្បី​ផលប្រយោជន៍​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​» ។ មនុស្ស​ជំនិត​លោក កឹ​ម សុខា ក៏​បាន​លើក​ឡើង​ថា គ្មាន​ជម្លោះ​ណា​បញ្ចប់​ដោយ​ហិង្សា​នោះ​ទេ ។ សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលប់​ប្រាថ្នា​ចង់​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​អហិង្សា និង​សន្តិវិធី​តាម​រយៈ​មធ្យោបាយ​ការ​សន្ទនា និង​ស្មារតី​ផ្សះផ្សា​ជាតិ ។

លោក​មុត ច​ន្ថា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា តាម​រយៈ​ប្រវត្តិសាស្ត្រ​ចុង​ក្រោយ​របស់​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ជា​សក្ខីកម្ម​យ៉ាង​ច្បាស់​ថា គ្មាន​ជម្លោះ​ណា​អាច​ត្រូវ​បាន​បញ្ចប់​ដោយ​ហិង្សា និង​ចុង​កាណុង​ឡើយ​ផ្ទុយ​ទៅ​មាន​តែ​ការ​សន្ទនា​គ្នា និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ប៉ុណ្ណោះ ។ ខណៈ​ដែល​មាន​បំណងប្រាថ្នា​ឲ្យ​មានការ​សន្ទនា និង​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​ស្រប​ពេល​ជាមួយ​គ្នា​ក៏​មាន​មនុស្ស​មួយ​ក្រុម​តូច​ដែល​បាន​ប្រកាស​ប្រើប្រាស់​ហិង្សា​ដូច​ជា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​កងទ័ព​ក្រោក​ឡើង​ប៉ះ​បោរ​ផ្តួលរំលំ និង​ផ្លាស់​ប្តូរ​របប​កំពុង​ភ័យ​ស្លន់ស្លោ ហើយ​ក៏​កំពុង​ត្រៀម​លាប​ពណ៌​ក្នុង​ចេតនា​ទុច្ចរិត ។

លោក​មុត ច​ន្ថា ក៏​បាន​ចំអក​ទៅ​កាន់​ក្រុម​លោក សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា ៖« ក្រុម​នេះ​គួរតែ​ដឹង​ច្បាស់​ថា គំនិត​ហិង្សា​និយម​របស់​ខ្លួន​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​ប្រជាធិបតេយ្យ​ឡើយ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន ផ្ញើ​លិខិត​មួយ​ច្បាប់​មក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​ដោយ​បញ្ជាក់​ថា «…​សហរដ្ឋអាមេរិក​នឹង​មិន​ស្វែងរក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ។ លោក​ថា លោក កឹ​ម សុខា តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ អហិង្សា និង​សន្តិវិធី​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ និង​មាគ៌ា​ប្រជាធិបតេយ្យ ។

ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ក្រុម​តូច​នោះ​កំពុង​បង្កើត​ពាក្យ​ចោទប្រកាន់​មក​លើ​លោក​ថា បាន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​វិញ​។ ការ​ចោទប្រកាន់​មក​លើ​លោក​ប្រធាន កឹ​ម សុខា បែប​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា មនុស្ស​មួយ​ក្រុម​នោះ​កំពុង​ប្រឆាំង​ចំពោះ​មធ្យោបាយ​ស្វែងរក​ដំណោះស្រាយ​ដោយ​អហិង្សា និង​សន្តិវិធី​តាម​មាគ៌ា​ប្រជាធិបតេយ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ