រឿងតូចទាំង៤ខាងក្រោមនេះ នឹងអាចធ្វើឲ្យគ្រួសារអ្នកកើតមានបញ្ហាដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
១-អ្នកមិនគួរព្យាយាមកែប្រែស្វាមីអ្នកឡើយ ព្រោះបើអ្នកធ្វើបែបនេះយូរ គ្រួសារអ្នកនឹងងាយកើតមានបញ្ហាជាមិនខានឡើយ។ ដូចនេះ អ្នកគួរតែព្យាយាមទទួលស្គាល់ ហើយមានចិត្តអំណត់ និងអធ្យាស្រ័យ ទើបប្តីអ្នកមើលឃើញចំណុចល្អទាំងនេះរបស់អ្នក។
២-អ្នកមិនគួរគ្រប់គ្រងប្តីដូចជាគ្រប់គ្រងកូននោះទេ ដោយគួរតែឲ្យគេមានសេរីភាពខ្លះ ទើបគេមិនព្យាយាមលួចមានស្រីធ្វើបាបអ្នក។ ម្យ៉ាងទៀត បើគេមានពេលដែលជារបស់ខ្លួនខ្លះ គ្រួសារអ្នកនឹងមិនងាយបែកបាក់ឡើយ។
៣-អ្នកមិនគួរធ្វើជាប្រពន្ធដែលគិតថាខ្លួនធ្វើត្រូវរហូត ដោយឲ្យតែមានកំហុស គឺរបស់ស្វាមីទាំងអស់។ នៅពេលដែលអ្នកតែងតែទម្លាក់កំហុសដល់គេ ដោយមិនហ៊ានប្រឈមមុខ ហើយទទួលស្គាល់ អាពាហ៍ពិពាហ៍អ្នក នឹងមិនអាចដល់ចាស់នោះទេ។
៤-អ្នកមិនគួរទុកការលះបង់របស់ប្តីអ្នកជារឿងធម្មតា ដោយមិនយកភ្នែកមើល ហើយទុកក្នុងចិត្តនោះទេ។ ការធ្វើបែបនេះ នឹងធ្វើឲ្យស្វាមីអ្នកឃ្លាតពីអ្នកកាន់តែឆ្ងាយទៅៗ ដោយអ្នកមិនដឹងខ្លួនឡើយ។ ទំបំផុត អ្នកនឹងអាចដើរដល់ផ្លូវដែលលះលែងគ្នាជាមិនខានឡើយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ