ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​នៃ​ភាព​ឃ្លាន​ចំពោះ​រាង​កាយ

4 ឆ្នាំ មុន

ប្រជាជន​អា​មេ​រិ​ក​ប្រមាណ​ជាង ៣៧​លាន​នាក់​កំពុ​តែ​ប្រឈម​មុខ​នឹង​ការ​ឃ្លាន​នា​ពេល​បច្ចុប្បន្ន​នេះ​។ ថ្វីបើ​ការ​ឃ្លាន​មិនមែន​តែងតែ​កើតឡើង តែ​ឥទ្ធិពល​របស់​វា​ចំពោះ​ចិត្តគំនិត និង​រាង​កាយ​អាច​ជា​រឿង​នាំ​ឲ្យ​មានការ​បំផ្លាញ​បាន​។ ការ​បារម្ភ​អំពី​កន្លែង​ដែល​ត្រូវ​ញ៉ាំ​អាហារ​នៅ​ពេល​ក្រោយ ឬ​មិន​អាច​ផ្តល់​អាហារ​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ញ៉ាំ​បាន ពិតជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​ណាស់​។ ហើយ​ការ​ផ្ចង់អារម្មណ៍​រៀនសូត្រ​នៅ​សាលា ឬ​កន្លែងធ្វើការ​អាច​ជា​រឿង​ពិបាក​ពិត​នៅ​ពេល​អ្នក​កំពុង​តែ​ឃ្លាន​។…

ប្រជាជន​អា​មេ​រិ​ក​ប្រមាណ​ជាង ៣៧​លាន​នាក់​កំពុ​តែ​ប្រឈម​មុខ​នឹង​ការ​ឃ្លាន​នា​ពេល​បច្ចុប្បន្ន​នេះ​។ ថ្វីបើ​ការ​ឃ្លាន​មិនមែន​តែងតែ​កើតឡើង តែ​ឥទ្ធិពល​របស់​វា​ចំពោះ​ចិត្តគំនិត និង​រាង​កាយ​អាច​ជា​រឿង​នាំ​ឲ្យ​មានការ​បំផ្លាញ​បាន​។

ការ​បារម្ភ​អំពី​កន្លែង​ដែល​ត្រូវ​ញ៉ាំ​អាហារ​នៅ​ពេល​ក្រោយ ឬ​មិន​អាច​ផ្តល់​អាហារ​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ញ៉ាំ​បាន ពិតជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​ណាស់​។ ហើយ​ការ​ផ្ចង់អារម្មណ៍​រៀនសូត្រ​នៅ​សាលា ឬ​កន្លែងធ្វើការ​អាច​ជា​រឿង​ពិបាក​ពិត​នៅ​ពេល​អ្នក​កំពុង​តែ​ឃ្លាន​។ ក្រពះ​កំពុង​តែ​កូរ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍មិនល្អ និង​ឆេវឆាវ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ដែល​មិន​បាន​ញ៉ាំ​អាហារ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ដូច​ជា លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ