ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ត្រៀម កម្ពុជា​នឹង​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​០៥ ដល់ ថ្ងៃ​ទី​៩ ធ្នូ​ខែ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់ ។ ក្រសួង​ធនធាន​ទឹកបាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​០១ ធ្នូ​នេះ ស្តី​ពី​ធាតុអាកាស​ចុះ​ត្រជាក់ (​ចាប់ពី​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់ ។ ក្រសួង​ធនធាន​ទឹកបាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​០១ ធ្នូ​នេះ ស្តី​ពី​ធាតុអាកាស​ចុះ​ត្រជាក់ (​ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ ២០១៩)​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ជា​ប្រចាំ ទាំង​ក្នុង​តំបន់ និង​ដោយឡែក​ សម្រាប់​កម្ពុជាក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ជ្រាប​ថា ដោយសារ ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន គួប​ផ្សំ​នឹង​ខ្យល់មូសុង ឦសាន​ខ្លាំង​បាន និង​កំពុង​មាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មក​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​រាជធានី ខេត្ត​មួយ​ចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ត្រជាក់​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​០៥-០៩ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​នោះ​មាន ១- ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ប៉ៃលិន ស្ទឹង​ត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី ៖ សីតុណ្ហភាព​អប្បរ​មា មាន​ពី​១៦-១៨ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៧ °C ២- ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង ៖ សីតុណ្ហភាព​អប្បរ​មា មាន​ពី​១៨-២០ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C ៣- រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង ៖ សីតុណ្ហភាព​អប្បរ​មា​មាន​ពី ២១-២៣ °C – សីតុណ្ហភាព​អតិបរមា មាន​ពី​២៦-២៨ °C ៤ – ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះ​សីហ​នុ ៖ សីតុណ្ហភាព​អប្បរ​មា មាន​ពី ២២-២៤ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C ។

ក្រសួង​បាន​បន្ត​ថា យោង​លើ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​វី​រៈ​កងទ័ព​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន សូម​មេត្តា​ប្រុង​ប្រយ័ត្ន​បង្ការ និង​ថែរក្សា​សុខភាព​ពី​ធាតុអាកាស​ចុះ​ត្រជាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ