ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្ត​ក្មេងលេង ឆ្មក់ផ្អើល​កោះពេជ្រ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់ សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​សហការ​ជាមួយនឹង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន លោក ថេ​ង​សុ ថុ​ល…

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់ សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​សហការ​ជាមួយនឹង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន លោក ថេ​ង​សុ ថុ​ល ជា​អភិបាល​ខណ្ឌ អភិបាលរង កម្លាំង នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ និង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​មួយ​កន្លែង​ដែល​ជ្រក​ក្រោម​ស្លាក​មជ្ឈមណ្ឌល​កម្សាន្ត​ក្មេង​លេង ដោយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​អ្នក​ទទួលខុស​ត្រូវជា​ជនជាតិ​ចិន​ម្នាក់, បុគ្គលិក​(​ស្រី​)​ចំនួន​៣​នាក់ និង​អ្នកលេង​ចំនួន​៨​នាក់ (​ក្នុង​នោះ​ស្រី​៣​នាក់​) សរុប​ចំនួន​១២​នាក់ ព្រមទាំង​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៦​ទូ​ផង​ដែរ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​មជ្ឈមណ្ឌល​កម្សាន្ត​យីហោ ដាយ​មិន​ខាត​ធូ​ន វ៉ើ​ល មាន​ទីតាំង​ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ខាងលើ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​តែ​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់​ហ្គេ​ម​បាញ់​ត្រី​តែ​ប៉ុណ្ណោះ ចំណែក​ប្រភេទ​ក្មេង​លេង​បែប​កំសាន្ត និង​ប្រភេទ​ប្តូរ​កាក់ គឺ​មិន​បង្ក្រាប​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បញ្ជូន​បុរស​ជនជាតិ​ចិន​ជា​អ្នក​ទទួលខុសត្រូវ ព្រមទាំង​បុគ្គលិក និង​អ្នកលេង សរុប​ចំនួន​១២​នាក់ ទៅ​កាន់​សាលា​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត និង​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៦​ទូ​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​កំទេច​ចោល និង​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០១៩ កន្លង​មកនេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន​ធ្លាប់​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ចុះ​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​យីហោ ដាយ​មិន ខាត​ធូ​ន វ៉ើ​ល នេះ​និង​បាន​បិទ​ម្តង​រួច​មក​ហើយ លុះ​មក​ដល់​ពេល​នេះ​គឺជា​ការ​ចុះ​បង្ក្រាប​លើក​ទី​២​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ