ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ជូន​អគា​សិក្សា​មួយ​ខ្នង​ដល់​សាលា​បឋម​សិក្សា​អូរ​ជុ​ញ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត និង​ការ​លំបាក​ក្នុង​រៀនសូត្រ​របស់​កុមារ​តូច​ៗ នៅ​ក្នុង​សាលា​បឋម​សិក្សា​អូរ​ជុ​ញ ជាយ​ដែនកម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត នៃ​ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ ៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត និង​ការ​លំបាក​ក្នុង​រៀនសូត្រ​របស់​កុមារ​តូច​ៗ នៅ​ក្នុង​សាលា​បឋម​សិក្សា​អូរ​ជុ​ញ ជាយ​ដែនកម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត នៃ​ខេត្តព្រះវិហារ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ជូន​អាគារ​សិក្សា​សាងសង់​ពី​ថ្ម​មួយ​ខ្នង កម្ពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់ សម្រាប់​គ្រូបង្រៀន និង​សិស្សានុសិស្ស បាន​សិក្សា​រៀនសូត្រ​ឱ្យ​បាន​សមរម្យ ។

ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ការ​សិក្សា​រៀនសូត្រ​របស់​កុមារ​នៅ​ក្នុង​សាលា​បឋម​សិក្សា​អូរ​ជុ​ញ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ពី​ភាព​លំបាក​ខ្វះខាត​ក្នុង​ការ​សិក្សា និង​ការ​បង្រៀន​របស់​គ្រូបង្រៀន​នៅ​ក្នុង​សាលា​បឋម​សិក្សា​អូរ​ជុ​ញ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង និង​បាន​សម្រេច​ផ្តល់​អាគារ​សិក្សា​ថ្មី​១​ខ្នង ធ្វើ​អំពី​ថ្ម កម្ពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់ អគារ​ទីចាត់ការ​មួយ​ខ្នង និង​របង​ជុំវិញ​សាលា ដើម្បី​ធ្វើ​យ៉ាង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រូបង្រៀន នឹង​កុមារ​តូច​ៗ បាន​សិក្សា​រៀនសូត្រ​ឲ្យ​សមរម្យ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក ចេ​ង លឹ​ម​ហ៊ាន់ ប្រធាន​មន្ទីរ​អប់រំ យុវជន នឹង​កីឡា​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា ដើម្បី​ជា​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ដែល​សាលារៀន​នេះ​ខ្វះ​បន្ទប់​សិក្សា ពេល​នេះ​មន្ទីរ​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​នៅ​ទីនោះ ដើម្បី​សាងសង់​រោងដោល​១​ខ្នង ជា​បណ្តោះអាសន្ន ដោយ​ប្រើ​រយៈពេល​៣​ថ្ងៃ​ឲ្យ​រួចរាល់ ឲ្យ​កុមារ​តូច​ៗ​បាន​អង្គុយ​រៀនសូត្រ លើស​ពី​នេះ មន្ទីរ​ជំនាញ​បាន​ផ្តល់​តុ​សិក្សា​ចំនួន​៥៨​តុ និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ថែម​ទៀត ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​កុមារ​តូច​ៗ​មួយ​ក្រុម​ដែល​អង្គុយ​រៀន​ក្រោម​ដើមឈើ​នោះ បាន​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​រៀន​នៅ​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ រង់ចាំ​ការ​សាងសង់​រោងដោល​បណ្តោះអាសន្ន​រួចរាល់​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ ចំពោះ​ការ​សាងសង់​អាគារ​សិក្សា​ថ្មី​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​នេះ មិន​ទាន់​កំណត់ពេល សាងសង់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា​អាច​នឹង​ឆាប់​ៗ​ខាង​មុខ​នេះ ព្រោះ​បច្ចុប្បន្ន​ក្រុមការងារ​សាងសង់​របស់​វិ​ស្វ័ក​ម្ម​សម្តេច​តេ​ជោ​បាន​ចុះ​ពិនិត្យ​នឹង​កំណត់​ទីតាំង​សាងសង់​អាគារ​សិក្សា​ថ្មី​នេះ​រួចរាល់​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ