ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ឡើងផ្ទះ​បង សំណាង​ប្អូន ត្រូវ​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ

4 ឆ្នាំ មុន
  • ភ្នំពេញ

គ្រូបង្រៀន​នៅ​ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ​ម្នាក់ លោកស្រី ឈួ​ន សុខ​ឃី បាន​ទៅ​ចូលរួម​កម្មវិធី​ឡើងផ្ទះ​បងស្រី​របស់​គាត់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ បាន​មានសំណាង​ធំ​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ​។…

គ្រូបង្រៀន​នៅ​ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ​ម្នាក់ លោកស្រី ឈួ​ន សុខ​ឃី បាន​ទៅ​ចូលរួម​កម្មវិធី​ឡើងផ្ទះ​បងស្រី​របស់​គាត់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ បាន​មានសំណាង​ធំ​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ម៉ោង​ប្រហែល​១​រសៀល ខ្ញុំ​ជិះ​ពី​កំពង់ធំ​ទៅ​ប៉ោយ​ប៉ែ​ត ចម្ងាយ​ក៏​ឆ្ងាយ​គួរសម​ដែរ ខ្ញុំ​អស់កម្លាំង​ពេក​ក៏​ចង់​ហូប​វើក WURKZ ដើម្បី​ប៉ូវ​កម្លាំង ព្រោះ​ជិត​ដល់​ពេល​ល្ងាច​ទទួលភ្ញៀវ​ហើយ ដល់​តែ​គាស់​ភ្លាម​ចេញ​មក​៤០​លាន​រៀល ខ្ញុំ​អរ​ឡើង​និយាយ​លែង​ចេញ​ទៅ​ហើយ​ថ្ងៃ​នោះ​»​។

លោកស្រី​បញ្ជាក់​ថា ទឹកប្រាក់​ដ៏​ច្រើន​នេះ គាត់​នឹង​យក​ទៅ​បើកមុខរ​បរជា​ដេប៉ូ​លក់​ភេសជ្ជៈ ព្រោះ​ផ្ទះ​នៅ​ជាប់​ថ្នល់​ស្រាប់ ហើយ​មុខរបរ​នេះ​ជា​មុខរបរ​កំពុង​កាក់កប​នៅ​ស្រុក​ស្ទឹង​សែន​។

លោក ស្រី​ឃី ថា​៖ «​គម្រោង​ចង់​បើក​រកស៊ី​នេះ​មាន​យូរហើយ​។ ខ្ញុំ​ក៏​ចង់​រកស៊ី ប៉ា​វា​ក៏​ចង់​រកស៊ី ដល់​តែ​កូន​ក៏​ឱ្យ​គ្នា​រៀន​ជំនាញ​រកស៊ី​ដែរ គ្រប់យ៉ាង ចិត្ត និង​កាយ​ត្រៀម​រួច​អស់ហើយ នៅឡើយ​តែ​លុយ តែ​ពេល​នេះ​លុយ​ក៏​មាន មានអី​ត្រូវ​គិត​ទៀត​»៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ