ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចឆបោកឆ្លងប្រទេស ត្រឹមរកឃើញ​​​​​ឱ្យ​ម្ចាស់​វិញ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​ជាប់ចោទ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ដោយ​ធ្វើ​សកម្មភាព​ជួល​រថយន្ត​ចំនួន​២​គ្រឿង​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា រួច​យក​ទៅ​ដាក់បញ្ចាំ ហើយ​បាន​លុយ​រត់គេច​ខ្លួន​បាត់ រហូត​ម្ចាស់​រថយន្ត​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ និង​រក​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​នោះ​ក្នុង​ទឹកដី​ស្រុក​គី​រី​វង់ ខេត្តតាកែវ រួច​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តតាកែវ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​ជាប់ចោទ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ដោយ​ធ្វើ​សកម្មភាព​ជួល​រថយន្ត​ចំនួន​២​គ្រឿង​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា រួច​យក​ទៅ​ដាក់បញ្ចាំ ហើយ​បាន​លុយ​រត់គេច​ខ្លួន​បាត់ រហូត​ម្ចាស់​រថយន្ត​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ និង​រក​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​នោះ​ក្នុង​ទឹកដី​ស្រុក​គី​រី​វង់ ខេត្តតាកែវ រួច​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១៩​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​​ចំនួន​២​នាក់​ផង​ដែរ ដែល​សង្ស័យ​ថា ជា​អ្នក​ទទួល​បញ្ចាំ​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រីជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ខាងលើ​ឈ្មោះ ច្រឹង ធី​វី អាយុ​៣៩​ឆ្នាំ រស់នៅ​ខេត្ត​គៀន​យ៉ាង ប្រទេស​វៀតណាម បាន​ធ្វើ​សកម្មភាព​ជួល​រថយន្ត​ចំនួន​២​គ្រឿង ពី​ជន​រង​គ្រោះ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ វី ង៉ុ​ក​ទៀង ភេទ​ស្រី អាយុ​៤២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កាវ វាំង​ចាំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់នៅ​ខេត្ត​គៀន​យ៉ាង ប្រទេស​វៀតណាម ។ បន្ទាប់​មក​ស្ត្រីជន​សង្ស័យ​បាន​យក​រថយន្ត​ទាំង​២​គ្រឿង​នោះ​មក​ដាក់បញ្ចាំ​នៅ​ស្រុក​គី​រី​វង់ ខេត្តតាកែវ​។

រថយន្ត​ដែល​សមត្ថកិច្ច​ដកហូត​បាន​ទាំង​២​គ្រឿង​ខាងលើ​នោះ រួម​មាន មួយ​គ្រឿង​ម៉ាក​Fortuner ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ 68A-052.41 និង​មួយ​គ្រឿង​ទៀត​ម៉ាក​Fortuner ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ 68A-140.07 ។

លោក​វរសេនីយ៍ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បានអោយ​ដឹង​ថា ករណី​ខាងលើ​នេះ ដោយ​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ និង​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តកំពត បាន​បើក​ការ​ស្រាវជ្រាវ​លើ​ករណី​រំលោភ​លើ​ទំនុកចិត្ត និង​បាន​ដកហូត​រថយន្ត​ចំនួន​២​គ្រឿង​ពី​ឈ្មោះ ហេង ស្រី​វ៉ា​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ និង​ឈ្មោះ ស្តើង សុ​ខន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ដែល​ស្ត្រី​ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ និង​បាន​ទទួល​បញ្ចាំ​រថយន្ត​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ចំណែក​អ្នក​ទទួល​បញ្ចាំ​ខាងលើ ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​បន្ត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ