ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ឥណទាន​ជាង​៧០​លាន​ដុល្លារ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី ​និងហេដ្ឋារចនាសម្ព័ន្ធ​ជនបទ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ជនបទ​ជា​ពិសេស​ទៅ​លើ​វិស័យ​ថាមពល រដ្ឋាភិបាល​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ តាម​រយៈ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា បាន​សម្រេច​ផ្ដល់​ឥណទាន​ហិរញ្ញវត្ថុ​ចំនួន ៦៧,១​លាន​អឺ​រ៉ូ ឬ ប្រមាណ​នឹង ៧៤​លាន​ដុល្លារ​អា​មេ​រិ​ក…

​រាជធានី​ភ្នំពេញ ៖ ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ជនបទ​ជា​ពិសេស​ទៅ​លើ​វិស័យ​ថាមពល រដ្ឋាភិបាល​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ តាម​រយៈ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា បាន​សម្រេច​ផ្ដល់​ឥណទាន​ហិរញ្ញវត្ថុ​ចំនួន ៦៧,១​លាន​អឺ​រ៉ូ ឬ ប្រមាណ​នឹង ៧៤​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​អោយ​កម្ពុជា​យក​ថវិកា​នេះ​ប្រើប្រាស់​តាម​គោលដៅ​របស់​ខ្លួន ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៩​នេះ ទឹកប្រាក់​ប្រមាណ​៧៤​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ ត្រូវ​អនុវត្តន៍​ទៅ​លើ​គម្រោង​ធំ​ៗ​ពីរ ទី​១ ទឹកប្រាក់​ប្រមាណ ៣០​លាន​អឺ​រ៉ូ ជា​ឥណទាន​សម្បទាន និង​២​លាន​អឺ​រ៉ូ​ទៀត​ជា​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​ប្រើប្រាស់​លើ​គម្រោង​ប្រសិទ្ធភាព​ថាមពល សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី ជនបទ ។ ទឹកប្រាក់​៣០​លាន​អឺ​រ៉ូ​នេះ នឹង​ត្រូវ​បាន​ផ្ដល់​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​អា​ល្លឺ​ម៉​ង់ ។ គម្រោង​មួយទៀត​ដែល​អា​ល្លឺ​ម៉​ង់​យល់ព្រម​ផ្ដល់​ឥណទាន​ជូន​កម្ពុជា​នោះ​គឺ សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​កម្ពុជា ដែល​គម្រោង​នេះ មាន​ទឹកប្រាក់​ប្រមាណ​៣០​លាន​អឺ​រ៉ូ​ដែរ ហើយ​ទឹកប្រាក់​៥,១​លាន​អឺ​រ៉ូ​ទៀត​នោះ គឺ​ស​កម្រាប់​គាំទ្រ​ការ​ធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​ជាក់លាក់​មួយ​ចំនួន​ទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គិត​ថា​ចាំបាច់ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ វិច្ឆិកា លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ គឺជា​ដៃគូរ​អភិវឌ្ឍន៍​ប្រទេស​អឺរ៉ុប​ទី​២​បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ដែល​បាន​ផ្ដល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ការ​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍ និង​វិស័យ​អាទិភាព​នានា​របស់​រាជរ​ដ្ឋា​ផី​បាល​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​ការ​បើកទ្វារ​ឥណទាន​ពី​ដៃ​គុ​រ​ទ្វេរ​ភាគី​ថ្មី​ៗ​បន្ថែម​ទៀត ជា​ពិសេស​ពី​មានការ​អភិវឌ្ឍ​ខ្ពស់​នៃ​ទ្វីបអឺរ៉ុប ដូច​ជា​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ និង​សាធារណរដ្ឋ​បារាំង​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា ដៃគូរ​អភិវឌ្ឍន៍​សំខាន់​ៗ​របស់​កម្ពុជា មាន​ជំនឿ​មុតមាំ​ថា​កម្ពុជា​កំពុង​ដើរ​នៅ​លើ​ផ្លូវត្រូវ លើ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​គ្រប់គ្រង​បំណុល​សាធារណៈរដ្ឋ​របស់​ខ្លួន ប្រកបដោយ​ភាព​ជឿជាក់ និង​សមត្ថភាព​គ្រប់គ្រាន់​និង​រឹង​មាំ ។ ​លោក​បាន​បន្ត​ថា តាម​រយៈ​ការ​ផ្ដល់​ឥណទាន​សម្បទាន​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ នៅ​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​កម្ពុជា និង​អា​ល្លឺ​ម៉​ង់ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​ភាគី​មិត្ត​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ផ្ដល់​ឥណទាន​សម្បទាន​របស់​ខ្លួន ឆ្លើ​ត​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ជា​អាទិភាព​របស់​កម្ពុជា និង​បាន​បង្ហាញ​អោយ​ឃើញ​នូវ​ការ​ជឿ​ទុកចិត្ត​និង​ការ​វាយតម្លៃ​ខ្ពស់​របស់​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​ចូលរួម​យុទ្ធសាស្ត្រ​ជាតិ​របស់​កម្ពុជា ។

យោង​តាម​ប្រសាសន៍​លោក​ហាវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ផង​ដែរ បាន​បញ្ជាក់​ថា ក្រសួង​ចំនួន​បួន ដែល​មានការ​ចំណាយ​លើ​ការ​វិនិយោគសាធារណៈ​ច្រើន ក្នុង​នោះ​ក៏​មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ក្រសួង​ធនធានទឹក និង​ឧត្តុនិយម និង ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។

លោក​បាន​បញ្ជាក់​ថា «​ការ​ចំណាយ​ទៅ​លើ​ក្រសួង​ទាំង​អស់នោះ គឺ​សុទ្ធតែ​បាន​ផល​មក​វិញ សម្រាប់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​និង​ប្រ​យ៉ោ​ល​ដូច​ជា​ការ​កសាង​ប្រឡាយ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស្ពាន​ស្ពាន​ថ្នល់ ជាដើម ដែល​សុទ្ធតែ​ចាំបាច់​ក្នុង​កា​រត​ភ្ជាប់​តំបន់​ជនបទ​ទៅ​ទីប្រជុំជន និង​បង្កើន​ផលិតភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជនបទ​ផង​ដែរ » ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ