រមណីយដ្ឋាន​ព្រះ​ពុ​ទ្ធ​សាសនា​លើ​ដែន​ដី​​ខេត្ត​ព្រះ​សីហ​នុ


ខេត្ត​ព្រះ​សីហ​នុ ៖ គោលបំណង ធំ​ៗ​ចំនួន​២​ក្នុង​ការ​បង្កើត​តំបន់​ទេសចរណ៍​បែប​ព្រះ​ពុ​ទ្ឋ​សាសនា ត្រូវ​លោក​ថន វិ​រៈ អះអាង​ថា គឺជា​ការ​រួមចំណែក​លើក​ស្ទួយ​លើ​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ក៏​ដូច​ជា​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្រប​តាម​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ដំំ​ណើ​រការ​ទទួល​អ្នកទេសចរ​ជា​ផ្លូវការ កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​ថន វិ​រៈ ម្ចាស់​រមណីយដ្ឋាន ព្រះ​ពុ​ទ្ឋ​សាសនា​រាម ស្ថិត​ក្នុងភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា ក្រៅពី​ភារកិច្ច​ក្នុង​មុខ​ជំនួញ​របស់​លោក ក៏​ដូច​ជា​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ ជា​ពិសេស​ដោយ​លោក​ស្រលាញ់​ធម្មជាតិ និង​ចង់​ទ្រទ្រង់​វិស័យ​ព្រះ​សាសនា លោក​ក៏​សម្រេចចិត្ត​បង្កើត​រមណីយដ្ឋាន​មួយ​មាន​លក្ខណៈ​ស្ងប់ស្ងាត់ តុបតែង​ដោយ​រុក្ខជាតិ​និង​ផ្កា​ចម្រុះ​គួប​ផ្សំ​នឹង​រូប​ព្រះ​ពុ​ទ្ឋ​រូប​ជា​ច្រើន​ព្រះ​អង្គ សម្រាប់​គោរព​បូជា ។

អ្វី​ដែល​ជា​គោលបំណង​ធំ​បំផុត​ក្នុង​ការ​បង្កើត​រមណីយដ្ឋាន​បែប​ព្រះ​ពុ​ទ្ឋ​សាសនា​នេះ​ឡើង គឺ​ទី​១-​ដើម្បី​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​បែប​ព្រះ​ពុ​ទ្ឋ​សាសនា និង​ទី​២-​ដើម្បី​រួមចំណែក​លើ​វិស័យ​ទេសចរណ៍ ។

ក្នុង​ឱកាស​នោះ​លោក Trevor Suter អ្នកជំនាញ​ប្រឹក្សា និង​ផ្តល់​យោបល់​អន្តរជាតិ បាន​ថ្លែង​ថា «​ឮ​គេ​និយាយ​មួយ​រយ​ដង ពុំ​ស្មើ​ឃើញ​ម្តងនោះ​ទេ អ្វី​ៗ​វា​ពុំ​ដូច​មតិ​មួយ​ចំនួន​និយាយ​ឡើយ ដោយសារ​កម្ពុជា​បច្ចុប្បន្ន​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​រីក​ចម្រើន លើ​គ្រប់​វិស័យ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ ក្នុង​នាម​ខ្ញុំ​ជនបរទេស​មួយ​រូប ទើប​ខ្ញុំ​អាច​កំណត់​បាន​ថា ភាព​រីក​ចម្រើន​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នេះ ដោយសារ​កម្ពុជា​មាន​ថ្នាក់ដឹកនាំ​ល្អ ប្រកបដោយ​ភាព​ឈ្លាសវៃ ធ្វើ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព សុវត្ថិភាព​ពេញលេញ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ