ប្រទេសកូរ៉េខាងត្បូង ៖ តុលាការកំពូលកូរ៉េខាងត្បូងកាលពីថៃ្ងទី២៨វិច្ឆិកា បានបញ្ជាឲ្យបើកសវការជាថ្មីសម្រាប់វិនិច្ឆ័យទោស អតីតប្រធានាធិបតីលោកស្រីPARK GEUN HYE ក្នុងក្របខណ្ឌរឿងទទួលបណ្ដាមូលនិធិ ដែលមិនប្រកាសរបស់ទីភ្នាក់ងារស៊ើបការណ៍ជាតិ។
តុលាការកំពូលរបស់ប្រទេសបានផ្ដល់ការណែនាំនោះ ដល់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូល ដោយអះអាងថា ការលើកការចោទប្រកាន់លោកស្រីPARK របស់បណ្ដាតុលាការជាន់ទាប ក្រោយការចោទប្រកាន់នានាពីបទពុករលួយនិងពង្វាងយកប្រាក់នៃបណ្ដាមូលនិធិសាធារណៈ ត្រួវពិនិត្យឡើងវិញដែលបែបនេះប៉ះពាល់ដល់ការសម្រេចរបស់តុលាការដែលចេញកាលពីខែកក្កដា ដើម្បីសម្រាលទោសលោកស្រី១ឆ្នាំ មកនៅត្រឹមជាប់ពន្ធនាគារ៥ឆ្នាំ។
ក្រៅពីការបន្ធូរទោសនេះតុលាការជាន់ខ្ពស់ក្រុងសេអ៊ូល ក៏បន្ថយផងដែរការបង់ប្រាក់ពិន័យមកនៅត្រឹម២,៧ពាន់លានវ៉ុន ប្រមាណជា២,៣លានដុល្លារ ដោយដកការចោទប្រកាន់ ពីបទបង្កការខូចខាតមួយផ្នែកដល់ហិរញ្ញវត្ថុរបស់រដ្ឋ ហើយដាក់បន្ទុកពីការពង្វាងយកមូលនិធិមកជំនួសវិញ។
លោកស្រីPARKទទួលការចោទប្រកាន់កាលពីខែមករាឆ្នាំ២០១៨ ពីបទទទួលប្រាក់៣,៥ពាន់លានវ៉ុន ពីប្រមុខទីភ្នាក់់ងារស៊ើបការណ៍ជាតិ៣រូប ដោយឃុបឃិតគ្នាជាមួយបណ្ដាទីប្រឹក្សារបស់លោកស្រី ហើយទទួលការកាត់ទោសដាក់គុក៦ឆ្នាំនិងពិន័យជាប្រាក់៣,៣ពាន់លានវ៉ុន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ