ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ជលផល​កើត​មាន​ស្អេក​ស្អះ​តាម​ដង​ទន្លេតូច​ក្នុង​ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម(មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បទល្មើស​ជលផល​ដាក់​សម្រាស់ ឆក់​ដុំ​ក្តៅ និង​ឆក់​ដុំ​ត្រជាក់​កើតឡើង​គគ្រឹកគគ្រេង​យ៉ាង​អនាធិបតេយ្យ​ទាំងថ្ងៃទាំងយប់​នៅ​តាម​ដង​ទន្លេតូច ក្នុង​ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​គេ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ណាមួយ​ហើយ…

ខេត្តកណ្តាល ៖ បទល្មើស​ជលផល​ដាក់​សម្រាស់ ឆក់​ដុំ​ក្តៅ និង​ឆក់​ដុំ​ត្រជាក់​កើតឡើង​គគ្រឹកគគ្រេង​យ៉ាង​អនាធិបតេយ្យ​ទាំងថ្ងៃទាំងយប់​នៅ​តាម​ដង​ទន្លេតូច ក្នុង​ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​គេ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ណាមួយ​ហើយ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ​ថា បទល្មើស​នេសាទ​ដោយ​ឧបករណ៍​ឆក់​ដុំ​ក្តៅ និង​ឆក់​ដុំ​ត្រជាក់ គឺ​ក្រុម​អ្នក​ប្រព្រឹត្ត​ប្រើ​សុទ្ធតែ​ទូក​ធំ​ៗ​មាន​បំពាក់​ម៉ាស៊ីន​ឡាន​៤​ម៉ាស៊ីន ដែល​ធ្វើ​សកម្មភាព​អូស​ឆក់​ប្រមូល​យក មិន​ថា ត្រី​តូច ត្រី​ធំ​គ្រប់​ប្រភេទ​វិនាស​ហិនហោច​អស់ ហើយ​ពូជ​មច្ឆជាតិ​គ្មាន​ទេ ។ រីឯ​ការ​ដាក់​សម្រាស់​វិញ​ស្អេក​ស្អះ​ពេញ​ទន្លេតូច​។

បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​នេះ​មិន​ត្រឹមតែ​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆជាតិ​ឲ្យ​រលាយ​ហិនហោច​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​អម​សងខាង​មាត់ទន្លេ​តូច​នេះ​យ៉ាងធ្ងន់ធ្ងរ​ថែម​ទៀត​ផង ពិសេស​បទល្មើស​ដាក់​សម្រាស់​ណែន​តាន់តាប់​ពេញ​ទន្លេ​បែប​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ទៅ​ថ្ងៃ​មុខ​អាច​នឹង​បង្ក​ឲ្យ​ទន្លេ​រ៉ា​ក់ ឫ​គោ​គ​ក៏​អាច​ថា​បាន ព្រោះ​ការ​ដាក់​សម្រាស់​នេះ វា​បណ្តាល​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ​ចាល​ដីដុះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ