អនាម័យ និងភាពស្អាតផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ « អ្នកស្អាត ខ្ញុំស្អាត យើងស្អាតទាំងអស់គ្នា និងត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានទាំងអស់គ្នា» នេះជាការថ្លែងទៅកាន់អ្នកចូលរួមដោយលោក ឡុង វិបុល…
ខេត្តមណ្ឌលគិរី ៖ « អ្នកស្អាត ខ្ញុំស្អាត យើងស្អាតទាំងអស់គ្នា និងត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានទាំងអស់គ្នា» នេះជាការថ្លែងទៅកាន់អ្នកចូលរួមដោយលោក ឡុង វិបុល…
ខេត្តមណ្ឌលគិរី ៖ « អ្នកស្អាត ខ្ញុំស្អាត យើងស្អាតទាំងអស់គ្នា និងត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានទាំងអស់គ្នា» នេះជាការថ្លែងទៅកាន់អ្នកចូលរួមដោយលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យបានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទខាងលើ នៅសាលាក្រុងសែនមនោរម្យ ដោយមានចូលរួមពីមន្ត្រីរាជការ មន្ទីរបរិស្ថាន យុវជន យុវជនសម្ព័ន្ធស្រឡាញ់សន្តិភាពលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជា២០០នាក់ ក្នុងគោលបំណងបំផុសការចូលរួមដោយផ្ដើមចេញពីយើងទាំងអស់គ្នាស្អាត ដើម្បីបរិស្ថានរបស់យើងទាំងអស់គ្នាស្អាត ។
បន្ទាប់ពីការថ្លែងមតិចាប់អារម្មណ៍របស់តំណាងមន្ទីរបរិស្ថាន និងការផ្ដាំផ្ញើពីលោកអភិបាលក្រុង ក្នុងអត្ថន័យអប់រំ បណ្ដុះគំនិតស្រឡាញ់ និងពញ្ញាក់ស្មារតីដល់អ្នកចូលរួមរួចមក ទាំងអស់គ្នាបានបែងចែកជា៣ក្រុម ដើម្បីដើររើស និងប្រមូលសំរាមតាមតំបន់មួយចំនួនក្នុងក្រុងសែនមនោរម្យ ៕
ចែករំលែកព័តមាននេះ