ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ សុ​ចាន់​ធី បង្ហាញ​គោលបំណង​ដ៏​សំខាន់​២ ពេល​មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​វិល​មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី​ម្តងទៀត​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​អ្នក​នាង​បាន​ផ្តាច់​ចោល​អាជីព​សិល្បៈ ហើយ​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ ការ​វិល​មក​លេង​ស្រុក​ជា​ថ្មី​នា​ពេល​នេះ ត្រូវ​បាន​អ្នក​នាង​បង្ហាញ​នូវ​គោលបំណង​ដ៏​សំខាន់​ចំនួន​ពីរ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​វិល​មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី​ម្តងទៀត​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​អ្នក​នាង​បាន​ផ្តាច់​ចោល​អាជីព​សិល្បៈ ហើយ​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ការ​វិល​មក​លេង​ស្រុក​ជា​ថ្មី​នា​ពេល​នេះ ត្រូវ​បាន​អ្នក​នាង​បង្ហាញ​នូវ​គោលបំណង​ដ៏​សំខាន់​ចំនួន​ពីរ ក្នុង​នោះ​រឿង​ដែល​សំខាន់​បំផុត គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​របស់​ប្អូនស្រី​របស់​នាង​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះរាជ​អ​ជ្ញា​នៅឡើយ​។

អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ការ​វិល​មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី​នា​ពេល​នេះ គឺ​ក្រៅពី​មក​ជួប​ស្វាមី និង​បងប្អូន​នៅ​ស្រុក​កំណើត​នោះ គឺ​អ្នក​នាង​ចង់​មក​តាម​ម​ដាន​លើ​រឿង​ក្តី​របស់​ប្អូនស្រី​របស់​ខ្លួន​ផង​ដែរ​។

អ្នក​នាង​បញ្ជាក់​ថា ប្អូនស្រី​របស់​ខ្លួន​បាន​រង​នូវ​ភាព​អយុត្តិធម៌​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ដីធ្លី ខណៈ​ពេល​ការ​ប្តឹងផ្តល់​គ្នា​នៅ​តែ​អូស​បន្លាយ​មិន​ទាន់​ដោះស្រាយ​នៅឡើយ​។ អ្នក​នាង​ថា រហូត​មក​ទល់​ពេល​នេះ រឿង​ក្តី​ប្អូន​របស់​នាង​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​នៅឡើយ ដោយ​មិន​ទាន់​បញ្ជូន​ដល់​ដី​តុលាការ ដើម្បី​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅឡើយ​ទេ ក្នុង​ពេល​ដែល​ប្អូនស្រី​របស់​នាង​កំពុង​រង់ចាំ​ការ​ដោះស្រាយ​ដោយ​សម​ស្រប​ឲ្យ​បាន​ឆាប់​ៗ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​អ្នក​នាង ម៉ៅ សុ​ចាន់​ធី រហូត​មក​ទល់​ពេល​នេះ អ្នក​នាង និង​ប្អូនស្រី​មិន​ទាមទារ​អ្វី​ក្រៅពី​ឲ្យ​តុលា​កាត់សេចក្តី​ដោយ​យុត្តិធម៌ និង​តម្លាភាព​នោះ​ឡើយ ខណៈ​ពេល​ដែល​ប្អូនស្រី​របស់​អ្នក​នាង គឺជា​ជន​រង​គ្រោះ​មួយ​រូប​។ អ្នក​នាង​ជឿ​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​សុខ​សន្តិភាព និង​ការ​អភិ​វ​ឌ្ឈ​ន៍​គ្រប់​វិស័យ​ពី​សំណាក់​សម្តេច​តេ​ជោ​នោះ គឺ​ប្រព័ន្ធ​តុលាការ​ក៏​នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ ដោយ​ការ​កាត់ក្តី​ដោយ​ភាព​យុត្តិធម៌​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រួសារ នឹង​សិល្បៈ​វិញ ត្រូវ​បាន​អ្នក​នាង ម៉ៅ សុ​ចាន់​ធី លើក​ឡើង​ថា ខ្លួន​កំពុង​បាន​រៀបចំ​ឯក​ដាក់​ទៅ​កាន់​ស្ថានទូត​អា​មេ​រិ​ករួច​ហើយ ដើម្បី​ធានា​ស្វាមី​របស់​អ្នកស្រី​ទៅ​រស់នៅ​អា​មេ​រិ​ក​ជុំ​គ្នា បន្ទាប់​ពី​អ្នក​នាង​បាន​រៀប​ការ ហើយ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ​មកនេះ​។ ការ​វិល​មកនេះ អ្នក​នាង​ក៏​មាន​បំណង​ចង់​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​នានា​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​អ្នក​នាង​មក​មាន​រយៈពេល​ខ្លី ពោល​គឺ​ត្រឹមតែ​៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ ហេតុនេះ​ទំនងជា​អ្នក​នាង​មិន​មានឱកាស​សម្រាប់​ធ្វើ​រឿង​នេះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ សម្រាប់​វិស័យ​សិល្បៈ​នេះ​អ្នក​នាង​នៅ​តែ​ស្រា​ឡាញ់​ដដែល បើ​ទោះបីជា​ពេល​នេះ​អ្នក​នាង​មាន​វ័យ​ជ្រេ​បន្តិច​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​មាន​បំណង​ចង់​សម្តែង​ឡើង​វិញ​ដដែល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ