ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសាសន៍​មួយ​ចំនួន​របស់​មហាសេដ្ឋី​ដែល​នឹង​ផ្លាស់​ប្តូរជីវិត​របស់​អ្នក

4 ឆ្នាំ មុន

តើ​អ្នក​តែងតែមាន​អារម្មណ៍​ថា​មិន​មាន​ថវិកា​ចាយវាយ​គ្រប់គ្រាន់​មិន​ថា អ្នក​ប្តូរ​ការងារ​ប៉ុណ្ណា​មែន​ទេ? ឬ​មួយ​ក៏​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​ដូច​ជា​បរាជ័យ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​លុយ ឬ​ការ​សម្រេច​គោលដៅ​ណាមួយ​ក្នុង​ជីវិត? វា​ជា​រឿង​ទូទៅ​ទេ​ដែល​មនុស្ស​មាន​អារម្មណ៍​ដូចនេះ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​កាន់​ប្រព័ន្ធ​សង្គម​និង​មើលឃើញ​មិត្តភក្តិ ឬ​អ្នក​ដទៃ​រស់នៅ​ជីវិត​ឡូយឆាយ​ខណៈ​ដែល​អ្នក​ត្រូវ​អង្គុយ​ធ្វើការ ឬ​គ្រប់គ្រង​អាជីវកម្ម​ខ្លួន​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​វា​មិន​ជួយ​អ្នក​ឡើយ​ប្រសិនបើ​អ្នករក្សា​ទស្សនៈ​នេះ…

តើ​អ្នក​តែងតែមាន​អារម្មណ៍​ថា​មិន​មាន​ថវិកា​ចាយវាយ​គ្រប់គ្រាន់​មិន​ថា អ្នក​ប្តូរ​ការងារ​ប៉ុណ្ណា​មែន​ទេ? ឬ​មួយ​ក៏​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​ដូច​ជា​បរាជ័យ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​លុយ ឬ​ការ​សម្រេច​គោលដៅ​ណាមួយ​ក្នុង​ជីវិត?

វា​ជា​រឿង​ទូទៅ​ទេ​ដែល​មនុស្ស​មាន​អារម្មណ៍​ដូចនេះ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​កាន់​ប្រព័ន្ធ​សង្គម​និង​មើលឃើញ​មិត្តភក្តិ ឬ​អ្នក​ដទៃ​រស់នៅ​ជីវិត​ឡូយឆាយ​ខណៈ​ដែល​អ្នក​ត្រូវ​អង្គុយ​ធ្វើការ ឬ​គ្រប់គ្រង​អាជីវកម្ម​ខ្លួន​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​វា​មិន​ជួយ​អ្នក​ឡើយ​ប្រសិនបើ​អ្នករក្សា​ទស្សនៈ​នេះ និង​បន្ត​ច្រណែន​ចង់បាន​ជីវិត​របស់​អ្នក​ដទៃ ។ ផ្ទុយ​មក​វិញ មាន​ពាក្យពេចន៍​របស់​អ្នក​ជោគជ័យ​ខ្លះ​អាច​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​សម្រេច​គោលដៅ​របស់​អ្នក​ថែម​ទៀត​ផង ។ខាង​ក្រោ​មេ​នះ គឺជា​ប្រសាសន៍​របស់​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) ដែល​អាច​ផ្លាស់​ប្តូរជីវិត​របស់​អ្នក​បាន​៖

១. អ្នក​អង្គុយ​នៅ​ក្រោម​ម្លប់​នៅ​ថ្ងៃនេះ ព្រោះ​នរណា​ម្នាក់​ដាំ​ដើមឈើ​មួយ​ពី​មុន​មក​៖
ភាព​ជោគជ័យ​មិន​អាច​កើត​មាន​ឡើង​ដោយ​ឯកឯង​បាន​ទេ ។ អ្នក​ដែល​ជោគជ័យ​តែងតែ​ត្រូវ​ខិតខំ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ និង​ជួប​ប្រទះ​ការ​បរាជ័យ​ជា​ច្រើន ។ ភាព​ជោគជ័យ​នៅ​ថ្ងៃនេះ​គឺជា​ការ​វិនិយោគ​របស់​មនុស្ស​ម្នាក់​តាំងពី​យូរ​មក​ហើយ​ទៅ​លើ​ការ​សន្សំ​លុយ ការ​អប់រំ ការងារ និង​មនុស្ស​ដែល​អាច​ជួយ​ឲ្យ​ខ្លួន​អភិវឌ្ឍន៍​បាន ។

២. ប្រសិនបើ​អ្នក​អាច​រក​លុយ​ពេល​អ្នក​កំពុង​គេង​បាន​ទេ នោះ​អ្នក​នឹង​ធ្វើការ​រហូត​ដល់​ស្លាប់​៖
អ្នក​នឹង​មិន​អាច​មាន​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ និង​អាច​សម្រេច​គោលដៅ​ក្នុង​ជីវិត​បាន​ទាំងស្រុង​ឡើយ​ប្រសិនបើ​អ្នក​ត្រូវ​ធ្វើការ​ដើម្បី​រក​លុយ ។ ដោយហេតុ​ដូចនេះ​ទើប​អ្នក​ត្រូវ​រក​វិធី​យក​លុយ​មក​ធ្វើការ​ឲ្យ​អ្នក​វិញ ហើយ​អ្នក​នឹង​មាន​ពេលវេលា​ដើម្បី​ធ្វើ​អ្វី​មាន​ន័យ​សម្រាប់​ជីវិត ។

៣. បើ​អ្នកទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវការ អ្នក​នឹង​ត្រូវ​លក់​អ្វី​ដែល​អ្នក​ត្រូវការ​៖
មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ទិញ​របស់​ដែល​ខ្លួន​មិន​ត្រូវការ​ចាំបាច់ ជា​ពិសេស​ទំនិញ​ដែល​មានការ​លក់​បញ្ចុះតម្លៃ​ជាដើម ។ ដោយហេតុ​ដូចនេះ​ទើប​ប្រាក់ខែ​របស់​ពួក​គេ​មិន​ដែល​នៅ​សល់​ក្នុង​គណនី​ឬ​ហោប៉ៅ ហើយ​នៅ​ពេល​ដែល​មាន​អាសន្ន​ចាំបាច់​ត្រូវការ​លុយ​នោះ ពួក​គេ​មាន​តែ​លក់​របស់​ដែល​ខ្លួន​ត្រូវការ​វិញ​ឬ​ដើរ​ខ្ចី​លុយ​អ្នក​ដទៃ​ប៉ុណ្ណោះ ។

៤. ខ្ញុំ​តែងតែ​គិត​ថា​ខ្ញុំ​នឹង​ក្លាយជា​អ្នកមាន​៖
លោក បា​ហ្វេ តែងតែ​និយាយ​ប្រាប់​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ថា​លោក​នឹង​ក្លាយជា​អ្នកមាន ហើយ​លោក​ជឿជាក់​ថា​លោក​អាច​ធ្វើ​បាន ។ ទស្សនៈ​ទាំងនេះ​បាន​ជួយ​ឲ្យ​លោក​មើល​រំលង​គំនិត​របស់​អ្នក​ដទៃ​ដែល​មិន​ចង់​ឲ្យ​លោក​ល្អ និង​ជួយ​ឲ្យ​លោក​ផ្តោត​ស្មារតី​ទៅ​លើ​ការ​សម្រេច​គោលដៅ​ដែល​លោក​មាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ