ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិត​នៃ​សុ​បិ​ន្ត​ឃើញ​រួម​ភេទ​ជា​ញឹក​ញាប់​ ក៏​មាន​អត្ថន័យ​របស់​វា​ដែរ (18+)

4 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​និយាយ​ថា ៨​ភាគរយ​នៃ​សុ​បិ​ន្ត​របស់​មនុស្ស​យើង​ គឺ​មានរឿង​ផ្លូវភេទ​នៅ​ជាមួយ ដូច្នេះ​កុំ​បារម្ភ​អី​បើសិនជា​អ្នក​សុ​បិ​ន្ត​ឃើញ​ការ​រួម​ភេទ ព្រោះ​វា​មិនមែន​កើតឡើង​លើ​អ្នក​តែ​ម្នាក់ឯង​ឡើយ​។ យ៉ាងណាមិញ វា​អាច​នឹង​មានការ​សុ​បិ​ន្ត​ឃើញ​រួម​ភេទ​ច្រើន​ណាស់ ប៉ុន្តែ​មាន​សុ​បិ​ន្ត​ខ្លះ​អាច​កើត​ឡើង​ញឹកញាប់ ប៉ុន្តែ​មិនសូវ​ដឹង​ថា ​វា​មាន​អត្ថន័យ​ដូច​ម្តេច​ឡើយ​។…

អ្នក​ស្រាវជ្រាវ​និយាយ​ថា ៨​ភាគរយ​នៃ​សុ​បិ​ន្ត​របស់​មនុស្ស​យើង​ គឺ​មានរឿង​ផ្លូវភេទ​នៅ​ជាមួយ ដូច្នេះ​កុំ​បារម្ភ​អី​បើសិនជា​អ្នក​សុ​បិ​ន្ត​ឃើញ​ការ​រួម​ភេទ ព្រោះ​វា​មិនមែន​កើតឡើង​លើ​អ្នក​តែ​ម្នាក់ឯង​ឡើយ​។

យ៉ាងណាមិញ វា​អាច​នឹង​មានការ​សុ​បិ​ន្ត​ឃើញ​រួម​ភេទ​ច្រើន​ណាស់ ប៉ុន្តែ​មាន​សុ​បិ​ន្ត​ខ្លះ​អាច​កើត​ឡើង​ញឹកញាប់ ប៉ុន្តែ​មិនសូវ​ដឹង​ថា ​វា​មាន​អត្ថន័យ​ដូច​ម្តេច​ឡើយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​​លក្ខណៈ​សុ​បិ​ន្ត​ឃើញ​រួម​ភេទ​មួយ​ចំនួន​ដែល​កើត​ឡើងជា​ញឹកញាប់ និង​អត្ថន័យ​របស់​វា​៖

១-អ្នកធ្វើការ​ជាមួយ​គ្នា ៖ មិន​ខ្វល់​ថា​អ្នក​ស្រឡាញ់​គាត់​ឬ​អត់​ទេ សុ​បិ​ន្ត​របស់​អ្នក​ដែល​ឃើញ​គាត់​នោះ​គឺ​មិនមែន​ជា​សញ្ញា​ថា អ្នកមាន​មនុស្ស​ដែល​ខ្លួនលួច​ស្រឡាញ់​ទេ ជា​ពិសេស​បើសិនជា​អ្នក​មិន​ចូល​ចិត្ត​គាត់​។ ផ្ទុយ​ទៅ​វិញ វា​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ចាប់ផ្តើម​ធ្វើការ​ជាមួយ​គាត់​កាន់តែ​ខ្លាំង និង​សិក្សា​អំពី​ជំនាញ​មួយ​ចំនួន​ពី​គាត់​ដើម្បី​ពង្រឹង​ដល់​ការងារ​របស់​អ្នក​បន្ថែម​។

២-រួម​ភេទ​ជាមួយ​សង្សា​ចាស់ ៖ ចំពោះ​ចម្លើយ​គឺ​ទេ ហើយ​អ្នក​ក៏​មិន​ចង់​ឲ្យ​គាត់​ត្រឡប់​មក​រួមរស់​ជាមួយ​គ្នា​ទៀត​ដែរ​។ យ៉ាងណាមិញ អ្នក​ក៏​មិន​បាន​រក​ឃើញ​ថា អ្នក​នឹង​មាន​ភាព​ស្និទ្ធស្នាល​អ្វី​ទៀត​ដែរ​ ក្រោយ​ពី​បែកបាក់​គ្នា​រួច​ហើយ​នោះ​។ ឬ​អ្នក​កំពុង​តែ​ខ្លាច​អំពី​ទំនាក់ទំនង​ថ្មី​របស់​អ្នក​។ ឬ​ប្រហែលជា​អ្នក​អាច​នឹង​មាន​ភាព​ភ្ញាក់ផ្អើល​ចំពោះ​អ្នក​ថ្មី​ដែល​អ្នក​កំពុង​តែ​រួមរស់​ជាមួយ​។

៣-មនុស្ស​ស្រី​ដូច​គ្នា ៖ វា​អាច​ជា​រឿង​មួយ​ខុស​ពី​ធម្មជាតិ​នៅ​ពេល​ដែល​និយាយ​អំពី​ការ​រួម​ភេទ​ជាមួយ​មនុស្ស​ស្រី​ដូច​គ្នា​បែប​នេះ​។ ប៉ុន្តែ​មាន​តែ​មនុស្ស​ស្រី​ដែល​អ្នក​ផ្តល់​ខ្លួនឯង​មួយ​គត់​ទេ​ទើប​ដឹង ហើយ​នោះ​គឺជា​អ្នក​ខ្លួនឯង​តែ​ម្តង​។ យ៉ាងណាមិញ ការ​ដែល​សុ​បិ​ន្ត​ឃើញ​រួម​ភេទ​ជាមួយ​មិត្តភក្តិ​ស្រី​ៗ​ដូច​គ្នា អា​ច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ​មិន​មាន​សុវត្ថិភាព​ទេ​ចំពោះ​ទំនាក់ទំនង​របស់​អ្នក​។

៤-រួម​ភេទ​ជាមួយ​តារា​ល្បី​ណាមួយ ៖ ការ​ដែល​បាន​សុ​បិ​ន្ត​ឃើញ​បាន​រួម​រស់នៅ​លើ​គ្រែ​តែ​មួយ​ជាមួយ​តារា​ល្បី​ណាមួយ​ក្នុង​ចិត្ត​ហាក់បីដូចជា​សុ​បិ​ន្ត​មួយ​ដ៏​ល្អ​បំផុត​អ​ញ្ចឹ​ង ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា វា​នឹង​កើតឡើង​ក្នុង​ជីវិត​ពិតប្រាកដ​ឡើយ​។ ប៉ុន្តែ​វា​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ពង្រឹង​ដល់​ភាព​ល្បី​ល្បាយ​របស់​ខ្លួន ការ​រីក​ចម្រើន និង​ជោគជ័យ​ដែល​នឹង​មាននៅ​ពេល​ខាង​មុខ​ទៅ​វិញ​ទេ​។

៥-រួម​ភេ​ត​ជាមួយ​មនុស្ស​ចម្លែក ៖ ជា​ញឹកញាប់​មនុស្ស​យើង​ច្រើន​តែ​សុ​បិ​ន្ត​ឃើញ​រួម​ភេទ​ជាមួយ​មនុស្ស​ចម្លែក ឬ​មនុស្ស​ដែល​យើង​មិន​ធ្លាប់​ជួប​ពី​មុន​សោះ​។ វា​គ្រាន់តែ​ជា​បាតុភូត​ដែល​កើតជា​ញឹកញាប់​មួយ​ប៉ុណ្ណោះ ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​ អ្នកជា​មនុស្ស​ឆ្គួ​ត​អ្វី​ដែរ​។

រឿង​នេះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា មានការ​លូតលាស់​ខាង​រឿង​ផ្ទាល់ខ្លួន និង​ជា​ការ​យល់ព្រម​ទទួលយក​មនុស្ស​ប្រុស​ចូល​ក្នុង​ជីវិត​រស់នៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ