ស្ត្រី​មិន​ងាយ​នឹង​មានកូន​ ព្រោះ​​តែ​របៀប​រស់នៅ​ទាំងនេះ


អ្នក​ពិតជា​ត្រៀមខ្លួន​សម្រាប់​ការ​មានកូន​ហើយ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ទេ មែន​ទេ? មាន​កត្តា​ច្រើន​ណាស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បន្ត​ពូជ​អ្នក​បាន​។ ខណៈ​ពេល​ដែល​អ្នកមាន​ទម្លាប់​មួយ​ចំនួន​ដែល​ជា​កត្តា​ប្រឈម​មុខ វា​ក៏​អាច​ក្លាយជា​ដើមហេតុ​នាំ​ឲ្យ​អ្នក​មិន​ងាយ​មាន​ផ្ទៃពោះ​បាន​ដែរ​។

១-អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ ៖ ការ​ដែល​សម្រាក​បាន​ពេញលេញ​អាច​ជំរុញ​ដល់​ភាព​មានកូន​តាម​រយៈ​ការ​កាត់​បន្ថយ​ស្ត្រេ​ស​។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​បាន​បិទ​ភ្លើង​អស់​មុន​ពេល​ចូល​គេង តែ​បើសិនជា​មិន​អាច​បិទ​បាន​ទេ ចូរ​ប្រើ​ម៉ាស​បិទ​ភ្នែក​ក្នុង​ពេល​កំពុង​គេង​ទៅ​។

២-មិន​ទទួល​បាន​វីតាមីន D គ្រប់គ្រាន់ ៖ បើសិនជា​អ្នក​កំពុង​តែ​ស្វះស្វែង​ការ​មាន​ផ្ទៃពោះ​មែន អ្នក​ត្រូវ​តែ​មាន​ចំនួន​វីតាមីន D ក្នុង​ខ្លួន​គ្រប់គ្រាន់​ដែរ​។ ហើយ​បើសិនជា​អ្នក​មិន​ប្រាកដ​ថា មាន​វា​គ្រប់​គ្រាន់តែ ចូរ​ធ្វើតេស្ត​ឈាម​ពិនិត្យ​ទៅ​។ ការ​ដែល​ហាលថ្ងៃ​រាល់ថ្ងៃ​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​បាន​ដែរ​។

៣-មិន​បាន​គ្រប់គ្រង​ទម្ងន់​ត្រឹមត្រូវ ៖ អ្នក​អាច​នឹង​មាន​បញ្ហា​មិន​អាច​មានកូន បើសិនជា​ធាត់​ពេក​។ វា​គឺជា​រឿង​មួយ​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​រឿង​ទម្ងន់ របប​អាហារ និង​ការ​ហាត់ប្រាណ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​រៀប​គម្រោង​មាន​ផ្ទៃពោះ​។

៤-ប្រើប្រាស់​ផលិតផល​មាន​ជាតិ​ផ្លា​ស្ទិ​ច​ច្រើន ៖ សារធាតុ Phthalates ដែល​ចេញពី​ផលិតផល​ធ្វើ​ពី​ផ្លា​ស្ទិ​ច​ច្រើន ដូច​ជា ប្រអប់​ផ្លា​ស្ទិ​ច ឬ​កញ្ចប់​ផ្លា​ស្ទិ​ច​ខ្ចប់​អាហារ អាច​រំខាន​ដល់​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ