ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មុត ច​ន្ថា ៖ តើ​តំណាង​សំឡេង​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ពិតប្រាកដ​នៅឯណា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី តាម​ខ្លឹមសារ​សំ​នេ​រថា តើ​តំណាង​សំឡេង​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ពិត​នៅឯណា?…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី តាម​ខ្លឹមសារ​សំ​នេ​រថា តើ​តំណាង​សំឡេង​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ពិត​នៅឯណា? ។ ដែល​ន័យ​នេះ ត្រូវ​បាន​លោក មុត ចន្ទ​ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​អះអាង​ថា លោក កឹ​ម សុខា គឺជា​សំឡេង​ប្រឆាំង​តាម​លទ្ធិប្រជាធិបតេយ្យ​ព្រោះ​លោក​ត្រូវ​បាន​តំណាង​ទូត​នានា​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​សួរសុខទុក្ខ​ក្រោយ​ពី​តុលាការ​អនុញ្ញាត ពោល គឺ​ទុក​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ក្តី​របស់​គាត់ ។

លោក​មុត ច​ន្ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា យ៉ាង​ដូច្នេះ​ថា ជា​ធម្មតា ប្រទេស​ជា​មិត្ត ជា​ពិសេស​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​យើង​នោះ​មាន​ទូត​ជា​តំណាង​ប្រទេស​គេ​ជា​ផ្លូវការ​សម្រាប់​ពង្រឹង និង​ពង្រីក​ចំណងទាក់ទង​រវាង​ប្រទេស និង​ប្រទេស រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ។ លោក​បន្ត​ថា ក្នុង​កិច្ចការ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​នោះ​ហើយ​ទើប​ទូត​នៃ​បណ្តា​ប្រទេស​ទាំងនោះ​ធ្វើ​ប្រាស្រ័យ​ទាក់ទង និង​អន្តរ​កម្ម​ផ្ទាល់ ឬ​ស្វែង​យល់​ស្តាប់​ទាំង​សំឡេង​ខាង​រាជរដ្ឋាភិបាល​អ្នក​កាន់​អំណាច និង​ទាំង​តំណាង​សំឡេង​ប្រឆាំង ហើយ​បណ្តា​អង្គទូត​ទាំងនោះ​ក៏​មិន​បាន​បោះបង់​ចោល​ទាំងស្រុង​ដែរ​នូវ​សំឡេង​ផ្សេង​ៗ ។

ប៉ុន្តែ​ឯកអគ្គរាជទូត​-​ឯកអគ្គរដ្ឋទូត​ដែល​ជា​តំណាង​ប្រទេស​ទាំងនោះ​ប្រាកដជា បាន​កំណត់​ថា​អ្នក​ណា​ជា​តំណាង​សំឡេង​ប្រឆាំង ឬ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​ដែល​មាន​ទម្ងន់ ។ ហេតុ​ដូច្នេះ ហើយ​បានជា​តំណាង​បេសកកម្ម​ការទូត​ទាំងនោះ​បន្ទាប់​ពី​បាន​ថ្វាយ​សារតាំង​ផ្លូវការ​រួច​រយៈពេល​បំពេញបេសកកម្ម និង​ពេល​បញ្ចប់​អាណ​តិ្ត អង្គទូត​ទាំងនោះ​បាន​ជួប​តំណាង​រាជរដ្ឋាភិបាល និង​អាច​ជួប​តំណាង​សំឡេង​ប្រឆាំង ឬ​ក្រៅ​រដ្ឋាភិបាល​ដែល​គេ​ទទួលស្គាល់​ផង​ដែរ ។

លោក​បញ្ជាក់​ថា​« ដូច្នេះ​គេ​អាច​ពិចារណា តើ​អ្នក​ណា​ជា​អ្នក​ណា ? អង្គទូត​ដែល​ជា​តំណាង​បណ្តា​ប្រទេស​ទាំងនោះ​កំណត់​ឲ្យ​តម្លៃ​មិន​អាស្រ័យ​លើ​អ្នក​លើក​បន្តុប​ខ្លួនឯង​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ