ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រារព្ធ​ខួប​១​ឆ្នាំនៃ​ការ​ដាក់​បញ្ចូល​ល្ខោន​ខោល​​

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ​កម្មវិធី​សម្ដែង​សិល្បៈ«​រាត្រី​ចង​ចាំ​»ដើម្បី​អបអរ​ខួប​មួយ​ឆ្នាំ​ក្នុង​ការ​ចុះបញ្ជី​ល្ខោនខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ២៨ វិច្ឆិកា ឆ្នាំ​២០១៨-២៨ វិច្ឆិកា ឆ្នាំ​២០១៩ នា​ល្ងាច​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ឆ្នាំ​២០១៩…

​ខេត្ត​សៀម​រា​ប ៖ ​កម្មវិធី​សម្ដែង​សិល្បៈ«​រាត្រី​ចង​ចាំ​»ដើម្បី​អបអរ​ខួប​មួយ​ឆ្នាំ​ក្នុង​ការ​ចុះបញ្ជី​ល្ខោនខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ២៨ វិច្ឆិកា ឆ្នាំ​២០១៨-២៨ វិច្ឆិកា ឆ្នាំ​២០១៩ នា​ល្ងាច​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ទេស​ចរណ៍ រដ្ឋបាល​ខេត្តសៀមរាប មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មហាជន​ជា​ទេសចរ​ជាតិ​-​អន្ដរជាតិ ចូល​​រួម​ទស្សនា​យ៉ាងច្រើន​កុះករ​។

ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​នេះ លោក ជំទាវ ភឿ​ង ស​កុ​ណា បាន​ថ្លែង​ថា កម្មវិធី​នៅ​ពេល​នេះ​ ផ្តោត​លើ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មួយ​ចំនួន ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ រួម​មាន​របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ និង​ចាប៉ី​ដង​វែង ​។

ដោយឡែក ការ​រៀបចំ​រាត្រី​ចង​ចាំ​នៅ​ព្រះ​លានជល់ដំរី​នៅ​លើ​ទឹកដី​អង្គរ អតីត​បេះដូង​នៃ​មហានគរ​ខ្មែរ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​បំផុស​ឡើង​វិញ​ឱ្យ​កូន​ខ្មែរ​ទាំងអស់​ដឹង​អំពី​ទេព​កោសល្យ ការ​ច្នៃប្រឌិត​ពី​បញ្ញាញាណ​របស់​ដូនតា​យើង​។

​លោក​ជំទាវ​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែម​ជា​ពិសេស​កម្មវិធី​នេះ​ក៏​បាន​បង្ហាញ​ពី​កម្លាំង​រួបរួម​របស់​ជាតិខ្មែរ ហើយ​កាល ណា​យើង​រួម​គ្នា គឺ​យើង​អាច​ធ្វើ​បាន​។ លោក​ជំទាវ​បាន​អំពាវនាវ​ឱ្យ​បន្ត​ស្មារតី​ទៅ​មុខ​ទៀត ហើយ​គ្មាន​អ្វី​ដែល​ថែ​បាន​ល្អ​ជាង​ប្រជាជន​ខ្លួនឯង ហើយ​គ្មាន​អ្វី​ដែល​អាច​ថែ​បាន​ល្អ​ជាង​យុវជន​ជំនាន់​ក្រោយ​ទេ ដើម្បី​ថែរក្សា​សម្បត្តិ​បេ​តិក ភណ្ឌ​ដែល​ដូនតា​ប្រឹង​បង្កើត​ឡើង​ទុក​ទៅ​អ្នក​ជំនាន់​ក្រោយ​ៗ​ទៀត​។

អត្ថបទសរសេរ ដោយ